Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១៣ ខែ មេសា ឆ្នាំ ២០២១

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅ​សប្តាហ៍​នេះ​គឺជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហេតុនេះ​លោកអ្នក​បាន​ឈប់សម្រាក​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​។​នាពេលនេះ​ក៏​ផ្តល់​ឱកាសល្អ​សម្រាប់​លោកអ្នក​យក​ថ្ងៃ​ល្អ​ចាត់ចែង​ការងារ​ចាស់ៗ​ដែល​នៅ​សេសសល់ និង​ក៏ដូចជា​ចាប់ផ្តើម​កិច្ចការ​ណា​ដែល​សំខាន់​ផងដែរ​។​ដោយឡែក​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​គឺ​ទៅមុខ​យឺត និង​ពិសេស​ងាយ​មានរឿង​រាវ​ជាមួយ​អ្នកដទៃ​ច្រើន​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រងកម្ម​នៅ​គ្រា​ខាងមុខ ៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​សប្តាហ៍​នេះ​គឺជា​អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​យ​ខ្មែរ ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​ប្រើ​ពេលវេលា​ឈប់សម្រាក​ច្រើន​ថ្ងៃនេះ​សម្រាប់​ដោះស្រាយ​ការងារ​ផ្ទះសម្បែង​ដែល​នៅ​សេសសល់​ឬ​ធ្វើ​អ្វី​ជា​ប្រយោជន៍​គ្រួសារ​ទើប​ជាការ​ល្អ​បំផុត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា​មិនមាន​អ្វី​ទាស់ខុស​ទេ​គឺ​ផ្តល់​ការចម្រុងចម្រើន​គួរសម​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​កំពុងមាន​ភាព​សុខដុម​ចំពោះ​គ្នា​ណាស់ដែរ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​ដោយសារ​លោកអ្នក​ជួប​បញ្ហា​ចំណូល​តិច​តែ​ការចំណាយ​នោះ​មាន​ច្រើន​គ្រប់​សារពើ​ដូចនេះ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ក្រែង​ត្រូវ​ជួប​វិបត្តិ​ថវិការ​ក្នុង​គ្រួសារ​។​នៅថ្ងៃនេះ​ដែរ​បើទោះបី​ធ្វើ​អ្វី​តែង​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច​តែ​យ៉ាងណា​បើ​លោកអ្នក​មានការ​ព្យាយាម​អត់ធ្មត់​នោះ​ភាពជោគជ័យ​តែង​កើតមាន​នៅពេល​ក្រោយ​វិញ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។
​រីឯ​បញ្ហា​សម្ព័ន្ធ ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​ណាត់​នរណាម្នាក់​ចរចា​ឬ​ធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​ហើយ​ពិសេស​អាច​ឆាប់​ចុះសម្រុង​គ្នា​បាន​ឆាប់រហ័ស​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​ស្ត្រីភេទ​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​តូច​សោះ​ប្រែជា​រីក​ធំ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​គប្បី​ចេះ​ពិនិត្យ​សមាសភាព​មនុស្ស​បានឱ្យ​ល្អិតល្អន់​បន្តិច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ប៉ះពាល់​គ្រឿង​ស្រវឹង​ឡើយ​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​មិនល្អ​ទេ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើត​បញ្ហា​ណាមួយ​ឈានដល់​ការ​ប្រេះស្រាំ​ផ្សះផ្សា​លែងកើត​៕

​ឆ្នាំរោង

​​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើ​លោកអ្នក​មានការ​ពឹងពាក់​ឱ្យ​នរណា​ធ្វើ​អ្វីមួយ​គប្បី​ចេះ​ត្រូតពិនិត្យ​មនុស្ស​ព្រោះ​អាច​ត្រូវគេ​កេងប្រវ័ញ្ច​ឬ​បោកប្រាស់​ផងដែរ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​រាល់​ការបំពេញ​ការងារ​ងាយ​ត្រូវគេ​បំពាន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការទំនាក់ទំនង​ឬ​ចង់​ពឹងពាក់​អ្នកដទៃ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​ចំពោះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​លោកអ្នក​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​ឡើយ​ព្រោះ​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​ជឿនលឿន​គួរសម ហើយ​ក៏មាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ដែល​ធ្លាប់តែ​តានតឹង​ឬ​មិន​ងាយ​ដោះស្រាយ​ចេញ​អាច​នឹងមាន​ពន្លឺ​ធូរស្បើយ ហើយ​ពិសេស​រឿង​រាវ​ខ្លះ​អាច​ប្រែ​មកជា​ល្អ​ថែមទៀត​។​ការប្រកប​ការងារ​មានការ​ជ​ម្រើ​ន​លូតលាស់ និង ពិសេស​អាច​ទទួល​អំណោយ​អ្វីមួយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ ពិសេស​បើ​មាន​ធ្វើ​កិច្ចសន្យា​ឬ​ចង់​ចេញដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ឡើយ គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​តែង​មាន​ក្រុមមនុស្ស​បង្កបញ្ហា​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ដោ​យ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​
រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​កើត​បញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់​ពិតមែន ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ណាស់ណា​ទេ​គឺមាន​គ្រោះ​យាយី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ប្រកបការងារ​អ្វី​ឃើញថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំរកា

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ងាយ​មាន​បញ្ហា​អាក្រក់​កើត​ឡើងជា​សព្វមួយដង​។​ការប្រកប​ការងារ​ក៏​មិនអាច​មើលងាយ​សភាព​ការ​បានដែរ​ពីព្រោះថា​បញ្ហា​ខ្លះ​មើលទៅ​ល្អ​សោះ​អាច​ប្រែជា​អាក្រក់រ​កស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ប៉ុណ្ណោះ​។
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ការចេញដំណើរ​ក្រៅ​ផ្ទះ​មិន​ថា​ឆ្ងាយ​ជិត​មិនត្រូវ​ឆាប់​ជឿ​សម្តី​គេ​ពេក​ឡើយ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ទទួលរង​គ្រោះ​ប្រការ​ណាមួយ​។​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​កើតជា​ជម្លោះ​វិវាទ​មួយ​ហើយ​មួយទៀត​រក​ធ្វើ​អ្វី​ពុំ​កើត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកដទៃ​ច្រើន​ដូចនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ទើប​គ្មាន​បញ្ហា​អាក្រក់ៗ​ចូលមក​បៀតបៀន​យាយី​។​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើត​ភាព​រកាំចិត្ត​បន្តបន្ទាប់​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំ​ជ្រូក​មិនសូវ​ល្អប្រសើរ​ទេពី​ព្រោះថា​ធ្វើ​អ្វីៗ​តែងមាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដែលនាំឱ្យ​កើតការ​សៅហ្មង​។​ការប្រកប​ការងារ​មាន​បញ្ហា​រាំងស្ទះ​និង​បើ​មិន​ដូច្នេះ​ទេ​អាច​កើតមាន​ទំនាស់​ពាក្យសម្តី​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ដោយឡែក​សម្រាប់​ថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​រាល់​ការបំពេញ​ការងារ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើត​ជាង​ផល​ល្អ​ណាស់​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​នឿយណាយ​ផ្លូវចិត្ត​នោះ​ក៏មាន​ចំំ​ពោះ​មុខ​ច្រើន​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular