Home ព័ត៌មានអន្តរជាតិ ព្រះអង្គម្ចាស...

ព្រះអង្គម្ចាស់​ហារី​យាង​ត្រឡប់​មក​ចក្រភព​អង់គ្លេស​វិញ​សម្រាប់​ព្រះរាជ​ពិធី​បុណ្យសព​ព្រះអង្គម្ចាស់​ហ្វី​លីព​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ព្រះអង្គម្ចាស់​ហារី ដែល​បទសម្ភាសន៍​ដ៏​កក្រើក​របស់​ទ្រង់​រួម​ជាមួយ​មហេសី​មេហ្គា​ន​បានធ្វើឱ្យ​គ្រួសារ​រាជវង្ស​អង់គ្លេ​សធ្លាក់​ចូល​ក្នុង​វិបត្តិ​ដ៏​ធំ​បំផុត​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ បាន​យាង​ត្រឡប់​មក​ចក្រភព​អង់គ្លេស​វិញ​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​សព​របស់​ព្រះអង្គម្ចាស់​ហ្វី​លីព ដែល​បាន​ប្រព្រឹត្ត​ទៅ​តាំងពី​ថ្ងៃ​សៅរ៍​ទី ១០ មេសា​។​

​ទ្រង់​ហ្វី​លីព​ជា​ព្រះ​ស្វាមី​របស់​ម្ចាស់​ក្សត្រិយ៍​អង់គ្លេស អេ​លីហ្សា​បេ​ត ដែល​បាន​គង់នៅ​ជាមួយ​ទ្រង់​អំឡុង​ការ​គ្រងរាជ្យ​រយៈពេល ៦៩ ឆ្នាំ​របស់​ទ្រង់ បាន​សោយ​ទិវង្គត​នៅឯ​ប្រាសាទ​វីនស័រកាល​ពី​ថ្ងៃ​សុក្រ​។​

​កាសែត The Sun បាន​រាយការណ៍​ថា ព្រះអង្គម្ចាស់​ហារី ដែលជា​ព្រះ​រាជនត្តា​របស់​ព្រះអង្គម្ចាស់​ហ្វីលីពបាន​យាង​មក​ដ​ល់​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃអាទិត្យ​ទី​១១​មេសា​ពី​ទីក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​តាម​ជើង​​ហោះហើរ British Airways​។​

​រាជវាំង​បាក់​ឃី​ង​ហ៊ែ​ម​បានឱ្យដឹងថា ព្រះ​នាង​មេហ្គា​ន ដែល​មាន​ផ្ទៃពោះ នឹង​មិន​ចូលរួម​ទេ​ផ្អែក​តាម​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​។​

​ព្រះអង្គម្ចាស់​ហារី ដែល​ស្ថិតនៅ​លំដាប់​ទី ៦ នៃ​រាជបល្ល័ង្ក នឹង​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក​អនុលោម​តាម​គោលការ​ណ៍​ណែនាំ​អំពី​ជំងឺ​កូវី​ដ​១៩​ដូច្នេះ​ទើប​ទ្រង់​អាច​ចូលរួម​ព្រះរាជ​ពិធី​បុណ្យ​សព​នៅ​ឯ​ប្រាសាទ​​វីន​ស័របាន​៕

​ព្រះអង្គម្ចាស់​ហារី​នឹង​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក ១៤ ថ្ងៃ​សិន​ទើប​អាច​ចូលរួម​ព្រះរាជ​ពិធី​បុណ្យ​សព​នៅ​ប្រាសាទ​វីន​ស័រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular