Home ព័ត៌មានសំខាន់ៗ នគរបាលស្រុកកែ...

នគរបាលស្រុកកែវសីមាម្នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយនារីវិជ្ជមាននៅខេត្តក្រចេះនោះ កំពុងធ្វើចត្តាឡីស័កហើយ

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈយ៉ាង ហោចណាស់ មន្ត្រីរាជការស្រុកកែវសីមាចំនួន៧នាក់ តម្រូវអោយធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនិងផ្ទះរបស់ខ្លួន បន្ទាប់ពីពួកគាត់ជាប់ពាក់ព័ន្ធនិងនារីរោងចក្រមានផ្ទុកកូវីដ១៩ ដោយផ្ទាល់និងជាប្រយោលកាលពីថ្ងៃទី៣ខែមេសា។

រដ្ឋបាលស្រុកកែវសីមានៅថ្ងៃទី១២មេសា បានចេញសេចក្តីប្រកាសព័ត៌មានថាមានករណីសង្ស័យលើបុរសជានគរបាលឈ្មោះនួនវិរះមានតួនាទីជាមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានជួបដោយផ្ទាល់ជាមួយស្ត្រីម្នាក់ឈ្មោះជុំចន្ធី អាយុ២៩ ឆ្នាំមានទីលំនៅភូមិវាលបីចក្រីហេងហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះដែលវិលត្រឡប់មកពីទីក្រុងភ្នំពេញកាលពីថ្ងៃទី៣ខែមេសានិងបានតេស្តវិជ្ជមានកាលពីថ្ងៃទី៩មេសា។

រដ្ឋបាលស្រុកកែវសីមា បានតម្រូវអោយលោកនួនវិរះ ធ្វើចត្តាឡីស័កនិងបានយកសំណាករួចរាល់ហើយដែរកាលពីល្ងាចថ្ងៃទី១២មេសា។

យោងទៅលើការសាកសួរលោកនួនវិរះបានរៀបរាប់ថា៖
_ថ្ងៃទី ០៣.០៤.២០២១ ខ្ញុំបាទបានទៅកាបី(K3) បានជួបនារីពីរនាក់ ហើយខ្ញុំក៏បានឌុបគាត់ជិះទៅវាលបី បន្ទាប់មកខ្ញុំបានត្រឡប់មកវិញនៅ មកធ្វើការនៅកន្លែងចរាចរណ៍ដដែល ។
_ថ្ងៃទី ០៥.០៤.២០២១ បានផឹកនៅកន្លែងចរាចរណ៍ មានគ្នា ៥នាក់
១.លោក អនុសេនីយ៍ឯក អាំ រិទ្ធី នាយរងផ្នែកយុត្តិធម៌ (០៩៧៩៥៤១៣២០)
២.លោក យិន សុខឡេង អភិបាលរងនៃគណៈអភិបាលរងស្រុកកែវសីមា(០៩៧៧៤១២២២)
៣.លោក អោក ថេង ស្មៀនឃុំស្រែឈូក(០៧១៨៨៤៤១៨៣)
៤.លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម(០៩៧៣៥៨៦៧៤៥)
៥.លោក អនុសេនីយ៍ឯក នួន វិរះ នាយផ្នែកសណ្ដាប់ឆ្នាប់(០៩៧៥៥៥៧០៧១)
បន្ទាប់មកទៅហូបអីនៅហាងសាច់អាំងឈ្មោះម្លប់រាជ ទៅគ្នា៣នាក់
១.លោក យិន សុខឡេង អភិបាលរងនៃគណៈអភិបាលស្រុកកែវសីមា
២.លោក អោក ឆែង ស្មៀនឃុំស្រែឈូក
៤.លោក អនុសេនីយ៍ឯក នួន វិរះ នាយផ្នែកសណ្ដាប់ធ្នាប់
នឹងមាននារី ៣នាក់ទៀតនៅមុខសាលារៀនអូរអាម។
_ថ្ងៃទី ០៦.០៤.២០២១ ខ្ញុំបានទៅចាក់វ៉ាក់សាំងនៅខេត្ត ជិះឡានមួយគ្រឿងមានគ្នា ៤ននាក់÷
១.លោក វិរះសេនីយ៍ត្រី ជួម ហុក អធិការរងទទួលសន្តិសុខ(០៩៧៨២៤០៣៨៧)
២.លោក វិរះសេនីយ៍ទោ មុំ សារឿន អធិការរងទទួលសេនាធិការ(០៨៨៧៥៣៦០៩៨)
៣.លោក អនុសេនីយ៍ទោ សុី ប្រុស នាយរងផ្នែកសណ្ដាប់ឆ្នាប់(០៩៧៩៨៤៤៩០៨)
៤.លោក អនុសេនីយ៍ឯក នួន វិរះ នាយផ្នែកសណ្ដាប់ឆ្នាប់
ពេលទៅដល់ខេត្ត ខ្ញុំបានចូលហូបបាយនៅជាប់ផ្ទះបងបារាំង ជាប់ផ្លូវចូលដាក់ដាំ ហូបបាយរួចក៏ចេញទៅកន្លែងចាក់វ៉ាក់សាំង ក្រោយពេលចាក់វ៉ាក់សាំងហើយខ្ញុំក៏ទៅផឹកកាហ្វេ នៅចង់តារាងផ្លូវទៅរដ្ឋបាលព្រៃឈើ។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular