Home ព័ត៌មានអន្តរជាតិ លោក​ឌុយ​ទែត​ប...

លោក​ឌុយ​ទែត​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ហើយ​ប្រាប់​អ្នក​បន់​ឱ្យ​គាត់​ស្លាប់ ឱ្យ​បន្ត​បន់​ឱ្យ​ខ្លាំង​ជាង​មុន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី​ហ្វីលីពីន​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​កាលពី​ថ្ងៃ​ចន្ទទី​១២ មេសា បាន​បង្ហាញខ្លួន​ជា​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ដោយ​លុបចោល​នូវ​ពាក្យ​ច​ចាម​​អា​រ៉ា​ម​ដ៏​ផុសផុល​អំពី​សុខភាព​ចុះខ្សោយ​ដុនដាប​របស់​គាត់​និង​សូម្បី​ការស្លាប់​របស់​គាត់​ទៀតផង​។​

​លោក​និយាយថា “​ប្រសិនបើ​អ្នក​ចង់​ឱ្យ​ខ្ញុំ​ឆាប់​ស្លាប់ អ្នក​ត្រូវ​បន់​ឱ្យ​ខ្លាំង​ជាង​នេះ​” ដោយ​លុប​ចោល​អស់​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​គេ​ផ្សព្វផ្សាយ​ថា​គាត់​បាន​ស្លាប់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កន្លែង​​ដែល​គេ​និយាយថា​គាត់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​បន្ទាប់ពី​មាន​បញ្ហា​សុខភាព​។​

​គាត់​និយាយថា​គាត់​ចៀសវាង​បង្ហាញខ្លួន​ជា​សាធារណៈ​រយៈពេល​ពីរ​សប្តាហ៍​ដោយ​ចេតនា​ដើម្បី​លេងសើច​នឹង​ពួក​បញ្ចេញ​ព័ត៌មាន​ចចាមអារ៉ាម​។​

​គាត់​និយាយថា “​ដល់​ចឹង​ទៅ​ខ្ញុំ​ដូច​កូនក្មេង​អ៊ីចឹង​។ អ្នកឯង​កាន់តែ​បង្ក​រឿង​ជាមួយ​ខ្ញុំ ខ្ញុំ​កាន់តែ​លេងសើច​នឹង​អ្នកឯង​”​។​

​គាត់​និយាយថា កន្លងមក​នេះ​គាត់​សម្ងំ​រស់នៅ​ក្នុង​វិមាន​ម៉ា​ឡា​កា​ណា​ង កន្លែង​ដ៏​ធំ​ស្គឹមស្កៃ​សម្រាប់​ធ្វើ​ជាការិ​យាល័យ​និង​លំនៅឋាន​របស់​ប្រធានាធិបតី​៕

​លោក​ឌុយ​ទែត​ឃើញ​បង្ហាញខ្លួន​ជា​សាធារណៈ​ចុងក្រោយបង្អស់​គឺ​នៅ​ថ្ងៃទី​២៩ មីនា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular