Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់​ចោទ​អ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា​វាយប្រហារ​រោងចក្រ​នុយគ្លេអ៊ែ​របស់​ខ្លួន​និង​សន្យា​សងសឹក​

​ប្រែ​សម្រួលៈ​វាសនា​៖​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​បាន​បន្ទោស​អ៊ីស្រាអែល​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ហៅថា​”​ការវាយប្រហារ​ភេរវកម្ម​”​មួយ​លើ​ទីតាំង​នុយគ្លេអ៊ែរ​របស់ខ្លួន និង​បាន​ប្តេជ្ញា​សងសឹក​។​

​លោក​រដ្ឋមន្ត្រី ចា​វ៉ាត ហ្សារី​ហ្វ បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា ផ្តោត​ការវាយប្រហា​រលើ​រោងចក្រ​ចម្រាញ់​សារធាតុ​នុយគ្លេអ៊ែរ​Natanz​ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ចំណាត់ការ​របស់​អ៊ីរ៉ង់​ដើម្បី​ទទួល​បាន​ការ​​ដក​ទណ្ឌកម្ម​របស់​អាម៉េរិ​ក​។​លោក​បាន​និយាយថា​« ពួក​ហ្ស៊ី​យ៉ូនី​សចង់​សងសឹក​ដោយសា​រ​តែ​ការរីកចំរើន​ទៅ​មុខ​របស់​យើង​នៅក្នុង​ការដក​ទណ្ឌកម្ម​…​ពួកគេ​បាន​និយាយ​ជា​សាធារណៈ​ថា​នឹង​មិន​អនុញ្ញាត​​អោយ​មាន​រឿង​បែបនេះ​កើត​ឡើង​ទេ​។​តែ​យើង​នឹង​សងសឹក​ពួក​ហ្ស៊ី​យ៉ូនិ​ស​(​អ៊ីស្រាអែល​)»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​ក្រោយមក​បាន​បន្ថែមថា ពិត​ប្រាកដ​ណាស់​អ៊ីស្រាអែល​នៅ​ពីក្រោយ​ការវាយប្រហារ​និង​បាន​អះអាង​ជា​ថ្មី​អំពី​ការ​សងសឹក​…​នៅពេល​សមស្រប​មួយ​។​

​សូមបញ្ជាក់​ថា រោងចក្រ​Natanz​បាន​រង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បញ្ចេញ​អោយ​ដឹង​អំពី​ម៉ាស៊ីន​ចម្រា​ញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ថ្មី​នៅ​ទីនោះ​។​

​រោងចក្រ​ចម្រាញ់​សារធាតុ​នុយគ្លេអ៊ែរ​Natanz​របស់​អ៊ីរ៉ង់​បាន​រង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បញ្ចេញ​អោយ​ដឹង​អំពី​ម៉ាស៊ីន​ចម្រា​ញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ថ្មី​នៅ​ទីនោះ​។​រដ្ឋមន្ត្រីការបរទេស​ចា​វ៉ាត ហ្សារី​ហ្វ បាន​បន្ទោស​អ៊ីស្រាអែល​និង​ប្តេជ្ញា​សងសឹក​

​អង្គការ​ទីភ្នាក់ងារ​បរមាណូ​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រោងចក្រ​Natanz រង​ការវាយប្រហារ​ភេរវកម្ម នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ខ្លួន​បាន​និយាយថា មាន​ឧបទ្ទវហេតុ​បណ្តាលអោយ​ដាច់​ចរន្ត​អ​គ្គិ​​ស​នី​នៅ​ទីនោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular