Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស​៦​នាក់...

មនុស្ស​៦​នាក់​រងគ្រោះ​ដោយសារ​ពុល​ត្រី​ប្រៃ​

​ដោយៈ​ទេ​ពក​ង្រី​/​ខេត្តកំពង់ឆ្នាំង​: មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​៦​នាក់ រងគ្រោះ​ដោយសារ​នាំគ្នា​ហូប​ត្រី​ប្រៃ​បណ្តាលអោយ​ពុល កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​១២ មេសា ២០២១ ស្ថិតក្នុង​ភូមិ​ជី​ពូក ឃុំ​ក្បាល ទឹក​ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ​ដោយសារ​នាំគ្នា​ហូប​ត្រី​ប្រៃ​បណ្តាលអោយ​ពុល​នោះ​មាន​ក្មេង​ចាស់​ប្រុស​ស្រី​ស​គ្នា​៦​នាក់ គឺ ១. ឈ្មោះ ចែម​សារិន ភេ​ទេ​ប្រុស អាយុ​២៦​ឆ្នាំ​, ២. ឈ្មោះ​បឿន​ពុទ្ធា​រះ ភេទ​ប្រុស អាយុ​២​ឆ្នាំ​, ៣ ឈ្មោះ អោក​សុភាព ភេទ​ស្រី​អាយុ ២២​ឆ្នាំ​, ៤. ឈ្មោះ អៀម​ស្រី​គា ភេទ​ស្រី អាយុ ៣៥​ឆ្នាំ​, ៥. ឈ្មោះ អៀម​ពិ ភេទ​ស្រី អាយុ​២៥​ឆ្នាំ​និង ៦. ឈ្មោះ ឡឹ​កពក ភេទ​ស្រី អាយុ​៦៩​ឆ្នាំ​តង​គ្រោះ​ធ្ងន់​ត្រូវបាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ផងដែរ ហើយ​អ្នក​ទាំង​៦​រសនៅក្នុង​ភូមិ​ឃុំ​ស្រុក​កើតហេតុ​ជាមួយគ្នា ។​

​មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សៅ​ជា អាយុ​៥៩​ឆ្នាំ រសនៅ​ជាមួយគ្នា​បាន​យក​ត្រៃ​ប្រៃ​ធ្វើជា​ម្ហូប​យកទៅ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​វត្ត​វិ​ហ៊ា​រ​បិតមាស ក្រោយ​សល់​ពី​ចង្ហាន់​លោក​ក៍បាន​គ្នា​ប្រមូល​ដាក់​ចាន យកមក​ផ្ទះ​ដើម្បី​ទុក​ហូប ស្រាប់តែ​នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ក៍​ភ្ញាក់ផ្អើល​ថា​មាន​ការពុល​តែម្តង ។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ក្រុមគ្រួសារ​បាននាំគ្នា​ដឹក​ទាំងយប់​យកមក​មណ្ឌល​សុខភាព​ស្រុក​ទឹកផុស ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ​តែ​ក្នុងចំណោម​៦​នាក់​មាន​ម្នាក់​ធ្ងន់​ត្រូវបាន​ដឹក​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ផងដែរ តែ​ស្ថានភាព​បែបណា​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular