កូរ៉ូ​ណា​បំលែងខ្លួន​របស់អ​ង់​គ្លេ​សមិន​ជាប់​ទាក់ទង​នឹង​ការធ្លាក់​ខ្លួន​ឈឺធ្ងន់ធ្ងរ​នោះទេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មេរោគ​កូរ៉ូ​ណា​បំលែងខ្លួន​របស់អ​ង់​គ្លេ​សមិន​បង្កើន​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវី​ដ​១៩​ទេ​បើ​ធៀប​ទៅនឹង​មេរោគ​កូរ៉ូ​ណា​បំលែងខ្លួន​ដទៃទៀត​នេះ​យោង​តាម​ការស្រាវជ្រាវ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៣​មេសា​នេះ ដែល​បញ្ជាក់​ពី​ការឆ្លង​លឿន​របស់​វា​ផងដែរ​។​’

​វីរុ​សបំលែងខ្លួន​ឈ្មោះ B117 ឥឡូវ​គឺ​ជា​វីរុស​រីក​រាលដាល​ខ្លាំង​បំផុត​នៅ​ពាសពេញ​ទ្វីបអឺរ៉ុប ហើយ​ការសិក្សា​មុនៗ​បានបង្ហាញ​ថា​វា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការស្លាប់​ខ្ពស់​ជាង​វីរុស​ធម្មតា​។​

​ប៉ុន្តែ​ការសិក្សា​ពីរ ដែល​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Lancet Infectious Disease និង​ទស្សនា​វ​ដ្តី The Lancet Public Health មិន​បាន​រកឃើញ​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា មនុស្ស​ដែល​មាន​​វីរុស B117 មាន​រោគសញ្ញា​អាក្រក់​ជាង​នេះ​ឬ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្តកូ​វីដ​យូរ​ជាង​អ្នក​ដែល​ឆ្លង​មេរោគ​ផ្សេង​នោះទេ​។​

​ប៉ុន្តែ​ការស្រាវជ្រាវ​នេះ​រកឃើញថា វីរុ​សបំលែងខ្លួន​រប​ស់​អង់គ្លេស​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ចំនួន​ឆ្លង​ខ្ពស់ និង អត្រា​បន្ត​ពូជ​ធៀប​នឹង​វីរុ​សបំលែងខ្លួន​ធម្ម​តា​។​

​អ្នកនិពន្ធ​នៃ​ការសិក្សា​ទីមួយ​បាន​មើល​ទៅលើ​ទិន្នន័យ​ពី​អ្នកជំងឺ ៣៤១ នាក់​ដែល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ កាលពី​ចុងឆ្នាំ​មុន​នៅពេល​ដែល​មេរោគ​បំលែងខ្លួន B117 កំពុង​ឆ្លង​ខ្លាំង​ពាស​ពេញតំ​​បន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស​។​

​ពួកគេ​បាន​រកឃើញថា ៥៨ ភាគរយ​នៃ​អ្នកជំងឺ​ទាំងនោះ​មាន B117 ខណៈ ៤២ ភាគរយ​មានកូ​វីដ​១៩ ដែល​គ្មាន​វីរុ​សបំលែងខ្លួន B117​។​

​ក្នុងចំណោម​អ្នក​ដែល​ឆ្លង​វីរុស B117 មាន​៣៦​ភាគរយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ឬ​ស្លាប់​ធៀប​នឹង ៣៨ ភាគរយ​នៃ​អ្នក​ដែល​មិនមាន B117 ដែល​នេះ​ស​បញ្ជាក់ថា​មិន​មាន​ការផ្សារភ្ជាប់​គ្នា​រវាង​វីរុ​សបំលែងខ្លួន B117 និង​ហានិភ័យ​ខ្ពស់​នៃ​ការធ្លាក់​ខ្លួន​ឈឺធ្ងន់ធ្ងរ​នោះទេ​៕

​បុគ្គលិក​ពេទ្យ​ថៃ​កំពុង​យក​សំណាក​ពី​អ្នកស្រុក​នៅ​សង្កាត់​វ៉ាត់​តា​ណា​នៃ​ក្រុង​បាងកក ដែល​ផ្ទុះ​កូវី​ដ​១៩​បំលែងខ្លួន​របស់​អង់គ្លេស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular