Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​សាធារណ...

ក្រសួង​សាធារណការ និង​ចៃ​កា ប្រជុំពិភាក្សា​ប្រមូល​ធាតុ​ចូល ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើឱ្យ ប្រសើរឡើង ប្រព័ន្ធ​ភស្តុភា​រកម្ម នៅ​កម្ពុជា​

ដោយៈ សុផល / ភ្នំពេញៈ លោកស្រី កុយ សុ​ដា​នី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោកស្រី KAMEI Haruko តំណាង​ទីភ្នាក់ងារ JICA ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ ស្តីពី​កិច្ចដំណើរការ នៃ​ការអនុវត្ត​គម្រោង ធ្វើឱ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​ភស្តុភា​រកម្ម នៃ​កម្ពុជា (​ជំហាន​ទី​២) ដោយមាន​ការចូលរួម​ផ្ទាល់ ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​ការចូលរួម តាម​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ​ពី​តំណាង​ក្រសួង​-​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ផងដែរ​។

​កិច្ចប្រជុំ​នា​រសៀល ថ្ងៃទី​១២ មេសា ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ប្រមូល​ធាតុ​ចូល មតិយោបល់ ពី​គ្រប់ភាគី ពាក់ព័ន្ធ​ទាំងអស់ ដែលជា​សមាជិក សមាជិកា នៃ​គណៈកម្មាធិការ សម្របសម្រួល​រួម (Joint Coordinating Committee)​សម្រាប់​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធ ភស្តុភារ​កម្ម​នៅ​កម្ពុជា ដើម្បី​បង្កើតជា​មូលដ្ឋាន​ទិន្នន័យ និង​ព័ត៌មាន ក្នុងការ​អនុវត្ត​គម្រោង​នេះ ឱ្យមាន​ភាពរលូន និង​ប្រសិទ្ធភាព​ខ្ពស់​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ នាឱកាស​នោះ លោកស្រី រដ្ឋលេខាធិការ បានលើកឡើង អំពី​សារ សំខាន់ នៃ​ការបង្កើត​ផែនការមេ ថ្នាក់ជាតិ​ភស្តុភា​រកម្ម យោងតាម​តម្រូវ​ការចាំបាច់ នៃ​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ និង​គោលនយោបាយ​អភិវឌ្ឍន៍ ដើម្បី​បញ្ចុះតម្លៃ ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ប្រកបដោយ​ភាព ប្រកួតប្រជែង ដែល​អាចឱ្យ​កម្ពុជា​មានឱកាស ទាក់ទាញ​វិនិយោគិន បង្កើត​ការងារ​ធ្វើ ជូន​ប្រជាពលរដ្ឋ​។​

​លោកស្រី រដ្ឋលេខាធិការ បាន​បន្ថែមថា​៖ ដើម្បីឱ្យ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា​កាន់​តែមាន​ការ រីកចម្រើន កម្ពុជា​ត្រូវ​សិក្សា​ផែនការមេ ថ្នាក់ជាតិ​ភស្តុភា​រកម្ម ឱ្យបាន​ច្បាស់លាស់​ដោយ​ឈរ លើ​ស្មារតី​សាមគ្គីភាព រួមគ្នា​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង ដល់​ប្រព័ន្ធ​ដឹក​ជ​ញ្ចូ​ន​ប្រកបដោយ ប្រសិទ្ធភាព គួរ​ជាទី​ទុកចិត្ត និង​ស្របតាម​ការផ្លាស់ប្តូរ និង​ទំនើបកម្ម របស់​ពិភពលោក​។​

​លោកស្រី​រដ្ឋលេខាធិការ​បានស្នើ​ឱ្យ​សមាជិក​សមាជិកា​គណៈកម្មាធិកា​រ​សម្របសម្រួល​រួម និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សហការ​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​ចូលរួម​ធ្វើយ៉ាងណា​ឱ្យ​គោល នយោបាយ ភស្តុភា​កម្ម​ដំណើរការ​ទៅដោយ​រលូន និង​អាចធ្វើ​ការផ្លាស់ប្ដូរ ព័ត៌មាន​ទិន្នន័យ ដោយ​លក្ខណៈ​រលូន នៅក្នុង​ការអនុវត្ត គម្រោង​នេះ​។​

​គួរ​កត់សម្គាល់ថា​៖ ដើម្បីឱ្យ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា មានការ​រីកចម្រើន​បាន រដ្ឋាភិបាល បានសម្រេច​បង្កើត ក្រុមប្រឹក្សា​ជាតិ​ភស្តុភា​រកម្ម (​ឡូ​ជី​ស្ទីក​) មាន​ភារកិច្ច​តាក់តែង គោលនយោបាយ និង​ស្វែងរក​ដំណោះស្រាយ បញ្ហា​ក្នុង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​កម្ពុជា ដែល​រំពឹងថា នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព ចរាចរណ៍​ទំនិញ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ​បាន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular