Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ចា...

សមត្ថកិច្ច ចាប់​ម្ចាស់​អាហារ​ដ្ឋា​ន “​ផ្កាយ​ពេជ្រ​” ក្រោយ​មាន​បណ្តឹង​ពី​នារី ជាង​១០​នាក់

ដោយ​៖ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖ តំណាង​តុលាការខេត្ត​ព្រះវិហារ បាន​ដឹកនាំ​កម្លាំង​កង​រាជ អាវុធហត្ថ​ខេត្ត ចុះ​ចាប់​ម្ចាស់​អាហា​រដ្ឋា​ន មួយកន្លែង យីហោ “​ផ្កាយ​ពេជ្រ​” មាន​ទីតាំង​ស្ថិតនៅ ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។ ការចាប់ខ្លួន​នេះ បាន​ត្រូវ ធ្វើឡើង បន្ទាប់ពី​ម្ចាស់​ហាង​នេះ បាន​គំរាម​នារី បម្រើ​ការងារ​ជាង​១០​នាក់​មិនឱ្យ​ឈប់ សម្រាក ខណៈ​កំពុង​ផ្ទុះ​កូ​វីដ​១៩ ហើយ​នារី​រងគ្រោះ​ទាំងនោះ នាំគ្នា​ប្ដឹងទៅ​សមត្ថកិច្ច ឱ្យជួយ​អន្តរាគមន៍​។​

​លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តព្រះវិហារ បានឱ្យដឹង នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​ថា​៖ លោក​បាន​ដឹកនាំ​កម្លាំង កងរាជអាវុធហត្ថ​ខេត្ត ចុះ​ចាប់​ម្ចាស់​ហាង ខាងលើ និង​រំដោះ​នារី​រងគ្រោះ ដែលជា​បុគ្គលិក បាន​ចំនួន ១៤ នាក់​។​

​លោក​បាន​បន្តថាៈ មុននឹង​ឈានដល់​ការចាប់ ម្ចាស់​អាហា​រដ្ឋា​ន “​ផ្កាយ​ពេជ្រ​” នេះ គឺ​ដោយ សារ​នារី​រងគ្រោះ ដែល​បម្រើការ​នៅក្នុង​ហាង បានដាក់​ពាក្យ​ប្ដឹង ម្ចាស់​ហាង ខាងលើនេះ ពីបទ​គំរាមកំហែង មិនឱ្យ​ពួកនាងៗ ឈប់សម្រាក​ពី​ការងារ បើទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត ហើយ​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន បាន​ណែនាំ​ឱ្យ​ផ្អាក​សកម្មភាព ដើម្បី​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំ​ងី​កូ​វីដ​-១៩ ក៏ដោយ​។​

​លោក​ព្រះរាជអាជ្ញារង បាន​បញ្ជាក់ថា​៖ រយៈពេល​ពេញ​មួយ​ថ្ងៃទី​១១ មេសា លោក​បាន​ដឹកនាំ កម្លាំង កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប ៣ ករណី​មានៈ ទី​១. បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ នៅ​កណ្តាល​ក្រុង​ព្រះវិហារ​, ទី​២. បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ ដុះ​ស្លែ នៅមុខ​វត្ត​ប្រយុទ្ធ និង​ទី​៣.​បង្ក្រាប​ករណី​គំរាមកំហែង ឱ្យបំពេញ​កាតព្វកិច្ច នៅ​ស្រុក​គូលែន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular