ម្ចាស់​ហាង​លក់​នាឡិ​កាលី​ឡាង ផ្តល់​អំណោយ​អង្ករ​មួយ​តោន និង​មី​ចំនួន​២០០​កេស ដល់​រដ្ឋបាល​រាជធានី​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ម្ចាស់​ហាង​លក់​នាឡិ​កាលី​ឡាង នៅ​ព្រឹក​ថ្ងៃទី​១៣​មេសា​នេះ បាន​នាំយក​អំណោយ​មួយចំនួន​មាន​អង្ករ​មួយ​តោន និង​មី​ចំនួន​២០០​កេស​មក​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​ឆ្លង​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត​ផងដែរ​។​

​ក្នុង​ឱ្យ​កាស​ទទួល​អំណោយ​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សប្បុរសជន​លោក គឹម លី និង​លោកស្រី សំ ឡាង ម្ចាស់​ហាង​លក់​នាឡិកា​រលី​ឡាង ដែល​បាន​ចូលរួមចំណែក​បាន​ទាន់ពេល វេលា​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ការអំពាវនាវ​រប​ស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ទទួលបាន​អំណោយ​យកទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស​ក័ តាម​មូលដ្ឋាន និង​តាម​លំនៅដ្ឋាន​ជាច្រើន​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវការ​ជំនួយ ឧបត្ថម្ភ​ជា​ចាំបាច់​។ កាយវិការ​របស់លោក លោកស្រី​ពិតជា​បានរួម​ចំណែក​ដោះ ស្រាយ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស​ក័តា​ម លំនៅដ្ឋាន​ក៏​ដូច​តាម​មណ្ឌល​សុខភាព​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​សូមបញ្ជាក់ថា តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​ឲ្យ​ដឹងថា ថ្ងៃនេះ​ក្រសួង​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ ថី្ម​ចំនួន​១៨១​នាក់ ដែល​ភាគច្រើនបំផុត​អ្នករស់នៅ​រាជធានី​ភ្នំពេញ ខណៈ​អ្នកជំងឺ​ចំនួន​ចំនួន​៤០​នាក់ បានជា​សះស្បើយ និង​អនុញ្ញាតិ​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular