Home ព័ត៌មានអន្តរជាតិ ថ្ងៃនេះ​ថៃ​ឆ្...

ថ្ងៃនេះ​ថៃ​ឆ្លង​ជាង​៩០០​នាក់​ទៀត​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​អង្គារ បានប្រកាស​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៩៦៥​នាក់​ទៀត ដោយ​លើកលែង​តែ​៩​ករណី សល់​ប៉ុន្មាន​ឆ្លង​នៅក្នុង​ស្រុក​ទាំងអស់​។​

​ទោះជា​ឆ្លង​ក្បែរ​១​ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ តែ​មិន​មាន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​បន្ថែម​ទេ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ គឺ​នៅ​៩៧​នាក់​ដដែល​។​

​វា​ជា​ការឆ្លង​ខ្ពស់​បំផុត​ដល់​ថ្ងៃទី​៣​ជាប់ៗ​គ្នា គឺ​ជាង​៩០០​នាក់​ក្នុង​មួយថ្ងៃ តែ​ចំនួន​ឆ្លង​កាលពី​ថ្ងៃ​អង្គារ​ទាប​ជាង​ពីរ​ថ្ងៃមុន​បន្តិច​។​

​ខេត្ត​ឈៀង​ម៉ៃ ជាប់​ចំណាត់ថ្នាក់​ឆ្លង​លើ​គេ​នៅ​ថ្ងៃនេះ គឺ​២៥១​នាក់ បន្ទាប់​មក​ក្រុង​បាងកក ១៩៤​នាក់ ខេត្ត​ឈុន ប៊ូ​រី ៩៧​នាក់ និង​ប្រា​ជួប គី​រី​ខាន់ ឆ្លង​៧៣​នាក់​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular