Home ព័ត៌មានជាតិ សង្គម ​ទីក្រុង​បូកគ...

​ទីក្រុង​បូកគោ​ជាទី​ក្រុង​ដែល​នៅក្នុង​ទឹក​ព្រះទ័យ​របស់​អតីតព្រះមហាក្សត្រ

ដោយៈជាសីហៈ/ភ្នំពេញៈទីក្រុងបូកគោដែលទើបតែត្រូវបានបង្កើតថ្មីដោយរាជរដ្ឋាភិបាលកាលពីខែមីនាកន្លងទៅ​ថ្មីៗ​នេះ​ត្រូវបាន​គេ​ដឹងថា គឺជា​ទីក្រុង​ដែល​ស្ថិតនៅក្នុង​ទឹក​ព្រះទ័យ​របស់​សម្តេចព្រះ ន​រោ​ត្ត សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​បើតាម​បណ្តាញ​សង្គម​មួយ ដែល​ស្និត​នឹង​ព្រះបរមរាជវាំង គឺ Royal du Cambodge បាន​ផ្សព្វផ្សាយ​នូវ​ព្រះ​ឆាយា​លក្ខណ៍​អនុស្សាវរីយ៍ នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ស្តេចយាង​សម្ពោធ​ស​ណ្ឋា​រ​គារ​LeBokorPalace​នា​បូរី​បូកគោ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ​ជាច្រើន នា​ខែមករា ឆ្នាំ​១៩៦២​។​

​គួររំលឹកថា កាលពី​ថ្ងៃ ទី ១៦ ខែ មីនា ឆ្នាំ ២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន សម្រេច បង្កើត តំបន់ បូកគោ នៃ ខេត្តកំពត ជា ក្រុង បូកគោ​ថ្មី ដោយ ត្រូវ កាត់ យក ឃុំ ចំនួន ៣ ចេញ ពី ស្រុក ទឹកឈូ ខេត្តកំពត គឺ ឃុំ បឹង​ទូក ឃុំ កោះ​តូច និង ឃុំ ព្រែក​ត្នោត ។​

​តាម​ការសម្រេច​នេះ ខេត្តកំពត​ដែល កាលពី មុននេះ មាន ក្រុង ១ និង ស្រុក ៧ ប៉ុន្តែ បច្ចុប្បន្ន ខេត្ត មាន ក្រុង ចំនួន ២ និង ស្រុក ចំនួន ៦៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular