Home ព័ត៌មានអន្តរជាតិ ក្រុម​សកម្មជន...

ក្រុម​សកម្មជន​មី​យ៉ាន់​ម៉ា​លុបចោល​ពិធី​បុណ្យចូលឆ្នាំថ្មី និង​រៀបចំ​ការតវ៉ា​ស្ងៀមស្ងាត់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​អ្នក​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​យោធា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បដិសេធ​ចោល​ការអំពាវនាវ​របស់​អាជ្ញា​អធរ​អោយ​ចូលរួម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​តាម​​ប្រពៃណី​នៅ​ថ្ងៃ​អង្គារ​ទី​១៣​មេសា​នេះ ហើយ​ផ្ទុយ​មកវិញ​បង្ហាញ​កំហឹង​របស់​ពួកគេ​ចំពោះ​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ​តាមរយៈ​ការជំទាស់​ដោយ​ស្ងៀមស្ងាត់​និង​ការតវ៉ា​តូចៗ​នៅ​ទូទាំង​ប្រទេស​។​

​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​រយៈពេល ៥ ថ្ងៃ​ដែល​គេ​ស្គាល់​ថា “​ធី​ង​យ៉ាន​” ត្រូវបាន​ប្រារព្វ​ឡើង​ជាមួយ​ការ​បន់ស្រន់ ការ​ស្រង់​ពុទ្ធបដិមា​នៅតាម​វត្ត​អារាម និង ការ​ជះ​ទឹក​ដាក់​គ្នា​នៅតាម​ដងផ្លូវ​។​

​អ្នក​ប្រើ Twitter ម្នាក់​ឈ្មោះ​ថា ស្វេ អ៊ី បាន​និយាយថា “​យើង​មិន​ធ្វើ​ពិធី​បុណ្យ​ធី​ង​យ៉ាន​នៅ​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំ​នេះ​ទេ ដោយសារ​ព្រលឹង​អ្នក​ក្លាហាន​ស្លូតត្រង់​របស់​យើង​ជាង ៧០០ នាក់​ត្រូវបាន​សម្លាប់​”​។​

​ស្ត្រី​ស្លៀកពាក់​ល្អឆើត​ជាច្រើន​នាក់​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់​បំផុត​នៃ​ឆ្នាំ​នេះ​បាន​ធ្វើ​ការតវ៉ា​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដោយ​កាន់​ក្អម​មាន​ផ្កា ៧ ប្រភេទ​និង​ដើម​ធ្មៃ​។​

​មនុស្ស​ជាច្រើន​បាន​គូររូប​ម្រាមដៃ​បី​របស់​បាតុករ​នៅលើ​ក្អម​សម្រាប់​បុណ្យ​ធី​ង​យ៉ាន​។​

​យោង​តាម​រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ការតវ៉ា​តូចៗ​ត្រូវបាន​ធ្វើឡើង​នៅ​តាម​ទីក្រុង​ជា​ច្រើន​។ នៅ​កន្លែង​ខ្លះ​ប្រជាជន​សរសេ​រលើ​ក្អម​ថា “​សូម​ជួយ​សង្គ្រោះ​មី​យ៉ាន់​ម៉ា​” នៅក្នុង​ការតវ៉ា​ស្ងាត់ស្ងៀម​ប្រឆាំង​នឹង​យោធា​។​

​មិន​មាន​របាយការណ៍​អំពី​អំពើហិង្សា​ទេ ប៉ុន្តែ​ព័ត៌មាន​ចាប់ផ្តើម​ខ្សត់ខ្សោយ ដោយសារតែ​ការហាមឃាត់​របស់​រដ្ឋាភិបាល​លើ​សេវាកម្ម​អ៊ីន​ធឺ​ណេត​និង​សេវា​ទិន្នន័យ​ទូរស័ព្ទ​ចល័ត​។​

​ក្រុម​សកម្មជន​បាន​អំពាវនាវ​ឱ្យធ្វើ​បាតុកម្ម​ស្រដៀង​គ្នា​នេះ​ពេញ​មួយ​ចូលឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​សៅរ៍ ដើម្បី​រក្សា​សន្ទុះ​នៃ​យុទ្ធនាការ​តវ៉ា​របស់​ពួកគេ​៕

​មនុស្ស​ជាច្រើន​បាន​គូររូប​ម្រាមដៃ​បី​របស់​បាតុករ​នៅលើ​ក្អម​សម្រាប់​បុណ្យ​ធី​ង​យ៉ាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular