Home ព័ត៌មានអន្តរជាតិ តៃវ៉ាន់​និយាយ...

តៃវ៉ាន់​និយាយថា យន្តហោះ​ចម្បាំង​ចិន​ជា​ច្រើន​គ្រឿង​មិន​ធ្លាប់​ឃើញ​ពីមុនមក បាន​ហោះចូល​ដែនអាកាស​ខ្លួន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តៃវ៉ាន់​បាន​និយាយថា យន្តហោះ​ចម្បាំង​ចិន​ជា​ច្រើន​គ្រឿង​បាន​ហោះចូល​ដែនអាកាស​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​មេសា​។​

​ក្រសួង​យោធា​របស់​កោះ​នេះ​បាន​និយាយថា យន្តហោះ​ចិន​ចំនួន ២៥ គ្រឿង​រួមមាន​ទាំង​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​បាន​ហោះចូល​តំបន់​ការពារ​​ដែន​អាកាស (ADIZ) របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​។​

​ការហោះ​រំលោភ​ដែនអាកាស​នេះ​គឺជា​ការហោះ​ចូល​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​រយៈពេល​មួយ​ឆ្នាំ​និង​កើតឡើង​ខណៈ​សហរដ្ឋ​អាម៉េរិក​ព្រមាន​ប្រឆាំងនឹង “​ប្រទេស​ចិន​ដែល​កាន់តែ​គឃ្លើន​ឡើង​”​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​។ ទោះយ៉ាងណា តៃវ៉ាន់​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​មើលឃើញ​ខ្លួនឯង​ជា​រដ្ឋ​អធិបតេយ្យ​មួយ​។​

​បេសកកម្ម​ចុង​ក្រោយរ​បស់​ចិន​គឺ​ពាក់ព័ន្ធ​នឹង​យន្តហោះ​ចម្បាំង ១៨ គ្រឿង​ក៏​ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក ៤ គ្រឿង ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ យន្តហោះ​ប្រឆាំង​នាវា​មុជទឹក ២ គ្រឿង និង យន្តហោះ​ផ្តល់​សញ្ញា​ព្រមាន​ជា​មុន​មួយគ្រឿង​។​

​ក្រសួង​យោធា​តៃវ៉ាន់​បាន​បន្ថែមទៀតថា​ពួកគេ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ដើម្បី​ព្រមាន​យន្តហោះ​ចិន​ខណៈ​ប្រព័ន្ធ​មី​ស៊ី​ល​ត្រូវបាន​ដាក់​ពង្រាយ​ដើម្បី​ត្រួតពិនិត្យ​ពួកគេ​៕

​យន្តហោះ​ចិន​ចំនួន ២៥ គ្រឿង​បាន​ហោះចូល​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular