ក្រសួង​ប្រៃសណីយ៍​ព្រមាន​រឿង​ផលប៉ះពាល់​សុខភាព​ភ្នែក​និង​ផ្លូវចិត្ត​ចំពោះ​កុមារ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​តាមរ​យៈ​ច្រក​ដែល ហៅថា “​គិតគូរ​កូន Kit Kou Kon”​បាន​ព្រមាន​ពី​ផលប៉ះពាល់​សុខភាព​ភ្នែក និង ផ្លូវចិត្ត​ដល់​កុមារ​ដែល​ប្រើ​សំភារៈ​ទូរគមនាគមន៍​ច្រើន​ពេក ។

​ប្រភព​ដដែល​បាន​បន្តថា​ផលប៉ះពាល់​ទៅលើ​កុមារ​ដែល​ចំណាយពេល​មើល​ទូរ​សព្ទ​ច្រើន​មានដូចជា ការប៉ះ​ពាល់​​ភ្នែក ញៀន បញ្ហា​សតិអារម្មណ៍ និង​បញ្ហា​ទំនាក់ទំនង​។

​ប្រភព​ដដែល​បាន​បន្តថា ខណៈពេលដែល​អ្នក​អាច​នៅ​គ្រប់គ្រង​ផលប៉ះពាល់​ទាំងអស់នេះ​បាន អ្នក​គួរ​ចាប់ផ្ដើម​ចាប់អារម្មណ៍​ពី​បញ្ហា​ដែល​អាច​កើតមាន​នៅលើ​កូន​របស់​អ្នក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular