Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ចំណូល​ពន្ធគយ...

​ចំណូល​ពន្ធគយ​ត្រីមាស​ទីមួយ​មានតម្លៃ​ប្រហែល​៦១៥ លាន​ដុល្លារ

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានប្រកាសថា​ត្រីមាស​ទីមួយ​ដើមឆ្នាំ​២០២១​នេះ​ចំណូល​ពន្ធគយ​ដែល​កម្ពុជា​ទទួលបាន​មានតម្លៃ ប្រមាណ​ជា ៦១៤,៨ លាន​ដុល្លារ ។

​ប្រភព​ដដែល​បាន​បន្តថា បើ​ប្រៀបធៀប​នឹង​រយៈពេល​ដដែល​កាលពី​ត្រីមាស​ទី​១ ដើមឆ្នាំ​មុន ចំណូល​នេះ ធ្លាក់ចុះ​ប្រមាណ​ជា ១៥,២ ភាគរយ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ចំណូល​នេះ​គឺ​ស្មើនឹង​២៦​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ដែល​បាន​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១ ។

​ប្រភព​ដដែល​បាន​បន្តថា​ប្រភព​ចំណូល​ពន្ធគយ​ទាំង​នេ​គឺ​បានមកពី​ចំណូល​ពី​ការ​នាំចូល​យានយន្ត​និង​គ្រឿងចក្រ​គឺមាន​តម្លៃ​ប្រមាណ​ជា ១.០៨៣,២ ប៊ី​លាន​រៀល ស្មើនឹង​ប្រមាណ​ជា ៤៣,៥ ភាគរយ នៃ​ចំណូល​សរុប ។

​ប្រភព​ដដែល​បាន​បន្តថា ក្រៅពីនោះ​បានមកពី​ពន្ធ​លើ​ទំនិញ​ចម្រុះ ដែលមាន​ចំនួន ប្រមាណ​ជា ៦៨២,៣ ប៊ី​លាន​រៀន ស្មើនឹង ២៧,៤ ភាគរយ ផលិតផល​តេ​ល​សិលា មាន​ចំនួន ប្រមាណ​ជា ៥៦៨,៣ ប៊ី​លាន​រៀល​ស្មើនឹង ២២,៨ ភាគរយ សំភារៈ​សំណង់​និង​កម្រៃ​ផ្សេងៗ គឺមាន​ចំនួន ១៥៥,៩ ប៊ី​លាន​រៀល ស្មើនឹង ៦,៣ ភាគរយ​នៃ​ចំណូល​សរុប ៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular