Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ស...

បុរស​ម្នាក់​ស្លាប់ ពេល​គោយន្ត​បុក​ជាមួយ​ម៉ូតូ​

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវៀង​គោយន្ត​កន្ត្រៃ​បុក​ជាមួយ ម៉ូតូ កាលពី​ថ្ងៃទី​១២ មេសា ២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩៦ និង​៩៧ ស្ថិតក្នុង ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បាន​បង្កឡើង​រវាង​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ទឹកក្រូច គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ មូល ឆូ​យ ភេទ​ប្រុស អាយុ​៧១​ឆ្នាំ រស់នៅក្នុង​ភូមិ​ឡ​ទឹកត្រី សង្កាត់​ប្អេ​រ ក្រុង​និង​ខេត្តកំពង់ឆ្នាំង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​ហេតុ ។​

​ដោយឡែក​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​គោយន្ត​កន្ត្រៃ​នៅ​ក​ន្កែ​ង​កើតហេតុ ។​

​ក្រោយពេល​កើតហេតុ​សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​គ្រួ​សាត​សាច់ញ្ញាតិ​នៃ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក សម្ភារៈ​គោយន្ត​កន្ត្រៃ និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​នាំយកមក​រក្សាទុក​រង​ចាំ​ធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular