Home ព័ត៌មានជាតិ នយោបាយ ប្រទេស​ឡាវ​កំ...

ប្រទេស​ឡាវ​កំពុង​បារម្ភ​អំពី​ការផ្ទុះ​មេរោគ​កូ​វីដ ១៩

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ឡាវ​នៅថ្ងៃនេះ បាន​ជូនដំណឹង​បងប្អូន​ប្រជាពលរដ្ឋ ពលករ និង​និស្សិត​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ ប្រកប​អាជីវកម្ម ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ឡាវ​អំពី​ការព្រួយបារម្ភ​របស់​អា​ជ្ញា​ធរ​ឡាវ ពាក់ព័ន្ធ​នឹង​មេរោគ​កូ​វីដ ១៩ ។

​ប្រភព​ដដែល​បាន​អះអាងថា ក្រោយពី​បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ប្រភេទ​ថ្មី ពី​ពាណិជ្ជករ​ថៃ ម្នាក់ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ ហើយ​បុគ្គល​នោះបាន​ចេញ​-​ចូល ទីតាំង ជាច្រើន​កន្លែង​ក្នុង​រដ្ឋធានី​វៀង​ច័ន្ទ​អាជ្ញាធរ​ឡាវ​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​អ្នក​ពាក់​ព​ន្ធ័ ជាមួយ​ជនជាតិ​ថៃ​មួយចំនួនទៀត​។ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន ការរីក​រាលដាល​ជម្ងឺ នេះ ទៅ​បណ្តា​ខេត្ត​ដទៃ ។

​ប្រភព​ដដែល​បាន​បន្តថា ដោយ​ការព្រួយបារម្ភ​នេះ អភិបាល រដ្ឋធានី​វៀង​ច័ន្ទ​បានសម្រេច បិទ​ខ្ទប់ រដ្ឋធានី​វៀង​ច័ន្ទ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១៣ ដល់ ៣០ ខែមេសា ។

​ប្រភព​ដដែល​បាន​បន្តថា ក្នុងឱកាស​ចូលឆ្នាំ មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចេញ​-​ចូល​រដ្ឋធានី វៀង​ច័ន្ទ​ទៅ​ដើរ​កំសាន្ត​តាម​បណ្តា ខេត្ត​ផ្សេងៗ លើកលែងតែ​អ្នក​ជម្ងឺ និង​ការដឹកជញ្ជូន ទំនិញ​។​

​អាជ្ញាធរ​ឡាវ​ក៏បាន​ផ្អាក​ធ្វើ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ហាម​ជួបជុំគ្នា និង​ធ្វើ​ទំនាក់ទំនង ប្រមូលផ្តុំ​គ្នា​កុះករ ត្រូវអនុវត្ត​គម្លាត​សង្គម ហើយ​បើ​ពុំមាន​ការចាំបាច់​សូមកុំ​ធ្វើដំណើរ​ចេញ ក្រៅ​ផ្ទះ​នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី​។​

​នៅក្នុង​ឱកាស​នោះ ស្ថានទូត​ក៏បាន​ជូនដំណឹង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពលករ​និស្សិត​ខ្មែរ ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​ជាមួយ​អាជ្ញាធរ ឡាវ​ដោយ​បន្ត​រក្សា​អនាម័យ ឱ្យបាន​ល្អ និង​អនុវត្តតាម​ពាក្យស្លោក ៣​កុំ ៣​ការពារ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ រីក​រាលដាល​ជំងឺ កូ​វីដ ១៩​ឱ្យមាន​ប្រសិទ្ធភាព ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular