Home ព័ត៌មានជាតិ សង្គម ​តំណាងរាស្ត្រ...

​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​និង​សមាជិក​ក្រុម​ក្រឡាហោម​មនុស្សធម៌​បាន​នាំយក​អំណោយ​ទៅជូន​ដល់​កងកម្លាំង​ជួរមុខ​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈកាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមេសា​ប្រតិភូ​មួយក្រុម​ដឹកនាំ​ដោយ​លោក​ច័ន្ទ សុផល តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​អមដំណើរ​ដោយ​លោក​ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ ក្រសួង​សាធារណ​
​ការ​និង ដឹកជញ្ជូន​និង​ជា​ប្រធាន​ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង​ព្រមទាំង​លោក​ព្រួញ រិ​ទ្ធ​ថា ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ស ខេង និង​ជា​ប្រធាន​។


​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​សហការី​មួយចំនួន​បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​របស់​សម្តេច​ក្រឡាហោម​ស ខេង​និង​លោកជំទាវ​ទៅ​ចែក​ដល់​កងកម្លាំង​យោធភូមិភាគ​ទី​៥ ដែល​កំពុង​ឈរជើង​ទិស​ទី​២​នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា​-​ថៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ក្នុង ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

អំណោយ​ដែល​យកទៅ​ប្រគល់ជូន​ដល់​កងកម្លាំង​យោធភូមិភាគ​ទី​៥​រួមមាន​អង្ករ មី ទឹក​សុទ្ធ​និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​៕.mara

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular