Home ព័ត៌មានជាតិ សង្គម ​សមាគម​ចលនា​យ...

​សមាគម​ចលនា​យុវជន​កម្ពុជា ខេត្តបន្ទាយមានជ័យ ផ្តល់​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ ជូន​រដ្ឋបាលខេត្ត​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្តបន្ទាយមានជ័យ ផ្តល់​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ជូន រដ្ឋបាលខេត្ត កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​។​

​អ្នករៀបចំ​ម្នាក់ នៃ​សាខាសមាគម​នេះ បានអោយដឹងថាៈ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) និង លោក ចៅ ជី​អាន ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្តបន្ទាយមានជ័យ នោះ លោក អ៊ុង សុខ​ម៉ៅ អគ្គលេខាធិកា​សមាគម លោក​តឹក សុភ​ក្តិ ប្រធាន​រដ្ឋបាល​សមាគម និង​សហការី​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​មួយចំនួន បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ និង​សំភារៈ​មួយចំនួន ដែល​បានមកពី​ការចូលរួម ឧបត្ថម្ភ ពី​សមាជិក សមាជិកា របស់​សមាគម ជូន​ដល់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩ ក្រោម​អធិបតីភាព​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​អភិបាលរង ឯទៀត​។​

​លោក តឹក សុភ​ក្តិ បានអោយដឹងថាៈ គ្រឿងឧបភោគ​បរិភោគ និង​សំភារៈ ដែល​ប្រគល់ជូន រួមមានៈ ម៉ាស់ (​ល្អ​) ចំនួន ១០០ ប្រអប់ (៥.០០០ ម៉ាស់​) ,
​អាកុល ១០​កាន (៣០០​លីត្រ​) , មី​យាំ​យាំ (៣០​កញ្ចប់ / កេះ​) ចំនួន ៥០ កេះ , ទឹកស៊ីអ៊ីវ (៦​ដប​/​យួរ​) ចំនួន ៣០ យួរ , ទឹកត្រី (៦​ដប​/​យួរ​) ចំនួន ៣០ យួរ​, ទឹក​វីតាមីន ចំនួន ៣០ យួរ , ទឹក​សុទ្ធ​ដប​តូប ចំនួន ៥០០ យួរ , ឪឡឹក​សហគមន៍​ស្រុក​ថ្មពួក ចំនួន ១.០០០ គីឡូក្រាម​។

​នាឱកាស​នោះដែរ ក្រុមការងារ​សមាគម ក៏បាន​នាំយក​កន្ត្រក​ផ្លែឈើ និង​ក្រដាសរ៉ាម ចំនួន ២ កេះ របស់លោក​ប្រធាន​សមាគម ដើម្បី​ជូនពរ​លោក​អភិបាលខេត្ត នាឱកាស​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខាងមុខ ។​

​ជាការ​ឆ្លើយតប លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានផ្តល់​ប័ណ្ណ ថ្លែងអំណរគុណ ដល់​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ដែលជា​និច្ចកាល តែងតែ​ចូលរួម​ជាមួយ រដ្ឋបាលខេត្ត និង​ស្រុក​/​ក្រុង ជាពិសេស​ក្នុង​កិច្ចការ​មនុស្សធម៌​។ ការចូលរួម​នេះ វា​មាន​សារៈសំខាន់​ណាស់ ជាមួយ​អាជ្ញាធរខេត្ត និង​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង ការ​រាលដាល​ជំងឺ​កូ​វីត​១៩ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ ការលំបាក​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular