Home ព័ត៌មានជាតិ អប់រំ បើក​កិច្ចប្រជ...

បើក​កិច្ចប្រជុំ​ពិភាក្សា ស្ដីពី​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ ជូន​បុគ្គលិក​អប់រំ

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​អប់រំយុវជន និងកីឡា បាន​បើក​កិច្ចប្រជុំ អនុគណៈកម្មការចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ក្រសួង ជូន​បុគ្គលិក​អប់រំ ជា​លើក​ទី​២ នា​ថ្ងៃ​ខាងមុខ​។​

​លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង ក្នុង​កិច្ចប្រជុំ តាមរយៈ​អន​ឡាញ ឱ្យដឹងថាៈ ចំណុច​អាទិភាព សម្រាប់​ដំណាក់កាល​នេះ គឺ​ការចាក់​វ៉ាក់សាំង​បង្ការ និង​ការការពារ ពី​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​មន្ត្រី ក្រោម​ឱវាទ​ទាំងអស់ បន្ត​ការពារ​ខ្លួន អនុវត្ត​វិធានការ ៣ ការពារ ៣ កុំ ទោះបី​ទទួលបាន ចាក់​វ៉ាក់សាំង ទាំង ២ លើក​រួចហើយ​ក្ដី ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​នានា​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ដើម្បី​ធានាបាន​នូវ ការរៀបចំ​ការចាក់​វ៉ាក់សាំង​នេះ ដំណើរ​ដោយ​ជោគជ័យ អង្គភាព​នីមួយៗ ត្រូវ​ចាត់តាំង​បុគ្គលិក ចូលរួម​សកម្មភាព​ត្រូវមាន ការបែងចែក​ការងារ នៅតាម​មណ្ឌល​នីមួយៗ ស្នើ​សម្រួល​ដល់​បុគ្គលិក​អប់រំ​ដែល​មិនទាន់ បាន​ចាក់​វ៉ាក់សាំង ព្រមទាំង​ផ្តល់ ការយកចិត្តទុកដាក់ លើកទឹកចិត្ត ផ្តល់​ជា​អាហារ និង​ថវិកា ដល់​បុគ្គលិក​អប់រំ ដែល​ឆ្លង​មេរោគ​។​

​ជាមួយគ្នានេះ លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការចូលរួម​របស់​មន្ត្រី ក្រោម​ឱវាទ​គ្រប់រូប ដែល​បាន​ខិតខំ​បំពេញការងារ និង​ផ្ដល់​ការរាយការណ៍ បាន​ទាន់ពេលវេលា​ដែល​អាចឱ្យ ការអនុវត្ត​វិធានការ បាន​ទាន់ពេល និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​គួរ​បញ្ជាក់ថា គិត​រហូត​មកទល់ពេលនេះ ក្នុងចំណោម​បុគ្គលិក​អប់រំ ជាង ១៤ ម៉ឺន​នាក់ មាន​អ្នកទទួលបាន​ការចាក់​វ៉ាក់សាំង លើក​ទី​១ ចំនួន ៦៧ ភាគរយ ក្នុងនោះ​បុគ្គលិក​គ្រឹះស្ថាន សិក្សា​ឯកជន ទទួលបាន​ការចាក់​វ៉ាក់សាំង ចំនួន ២ ម៉ឺន​នាក់​។ ការចាក់​វ៉ាក់សាំង លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្ដើម​ប្រព្រឹត្តទៅ នា​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ ខាងមុខ នៅតាម ១៥ មណ្ឌល សម្រាប់​បុគ្គលិក​អប់រំ ដែល​មិនទាន់បាន​ចាក់ នឹងត្រូវ​បន្ត​ក្នុង​ដំណាក់ កាល​ទី​២ បន្តទៀត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular