Home ព័ត៌មានសំខាន់ៗ ​កម្ពុជា រំពឹ...

​កម្ពុជា រំពឹងថា ការចាក់​វ៉ាក់សាំងដល់ក​ម្មករ និយោជិត នឹង​សម្រេច​ជាងមួយ​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ​

​ដោយ​: ពៅ​និមល / ភ្នំពេញ​: ក្រោយ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ជូន​ដល់ក​ម្មករ និយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ គិត​ចាប់ពី​ថ្ងៃទី​៧ ខែមេសា រហូតមកទល់​ពេលនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​ឲ្យ​ដំណើរការ មណ្ឌល​ចាក់​វ៉ាក់សាំង ចំនួន ១០ មណ្ឌល​ហើយ ដែល​រំពឹងថា នឹង​អាច​ចាក់​ជូន កម្មករ និយោជិត ប្រមាណ មួយម៉ឺន ទៅ មួយ​ម៉ឺនពីរពាន់​នាក់ ក្នុង​មួយថ្ងៃ​។​

​អនុគណៈកម្មការ ចំពោះ​កិច្ច សម្រាប់​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ដើម្បី​បង្កើនល្បឿន នៃ​ការចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​១៩ បាន​បើក​ដំណើរការ មណ្ឌល​ចំនួន ៤ ទីតាំង​ថែមទៀត ជូន​ដល់​ថ្នាក់ដឹកនាំ អង្គការ​វិជ្ជាជីវៈ​នានា សមាគម និយោជក និង​បងប្អូន​កម្មករ និយោជិត តាម​រោងចក្រ សហគ្រាស ជា​ជនជាតិខ្មែរ និង​បរទេស នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ រួមមាន រោងចក្រ​នី​អាន់ ឃី​ដ​(​ខេ​ម​បូ​ឌា​), រោងចក្រ​មី​នេ​បៀ​(​ខេ​ម​បូ​ឌា​) , រោងចក្រ វាយ​.​ដា​ប់បែល​យូ ហ្គ្រី​ន​វ៉េ ថិ​ច​ស្ថា​យ និង អិន​.​វី​.​ស៊ី ខ​ប​ភើ​រេ​សិន (​វី​តា​ល់​)​។

​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ រៀបចំឡើង​ដោយ អនុគណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​១៩ ជូន​មន្ត្រីរាជការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ កម្មករ និយោជិត តាម​រោងចក្រ សហគ្រាស និង​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​គោលបំណង ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ សំដៅ​ធានា​ឱ្យបាន នូវ​សុខភាព​សាធារណៈ សុខុមាលភាព សុវត្ថិភាព និង​ការពារ​អាយុជីវិត មន្ត្រីរាជការ សហជីព និយោជក និង​បងប្អូន​កម្មករ និយោជិត ទាំងអស់គ្នា​។ ដំណើរការ​នៃ​ការផ្តល់ វ៉ាក់សាំង បាន​ប្រ​ពឹ​ត្តិ​ទៅដោយ​រលូន ប្រកបដោយ​ស្មារតី អនុគ្រោះ​កម្រិត​ខ្ពស់ រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព អនុវត្តតាម​វិធានការ និង​ស្រប​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល យ៉ាង​ម៉ត់ចត់​។​

​ក្រសួង​បាន​អំពាវនាវ និង​លើកទឹកចិត្ត ដល់ក​ម្មករ និយោជិត ដែល​មិនទាន់បាន​ចុះឈ្មោះ ចាក់​វ៉ាក់សាំង សូម​រួសរាន់​ចុះឈ្មោះ ជាមួយ​រដ្ឋបាល​រោងចក្រ​របស់ខ្លួន និង​រង់ចាំ​ទទួល​កម្មវិធី ផ្តល់​វ៉ាក់សាំង តាម​ការរៀបចំ ព្រមទាំង​ចូលរួម​អនុវត្ត ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ ៣​ការពារ ៣​កុំ រួមមាន ការពាក់​ម៉ាស​, លាងដៃ​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​រក្សា​គម្លាត​សង្គម​ជាដើម​។​

​គិត​ត្រឹម​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ កម្មករនិយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ដែល​បាន​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​១៩ សរុប​ចំនួន ៥១.៨៣៣ នាក់ (​បរទេស​ចំនួន ២.០៧៦ នាក់​)​។ គ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ចាក់ ចំនួន ១.៨៦០ នាក់ (​បរទេស​ចំនួន ២០ នាក់​)៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular