Home ព័ត៌មានសំខាន់ៗ រដ្ឋបាល​រាជធា...

រដ្ឋបាល​រាជធានី បង្ហាញ​អត្តសញ្ញាណ អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ១៤០ នាក់ ដែល​រកឃើញ នៅ​ថ្ងៃ​១២ មេសា​

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ នេះ បានបង្ហាញ​អត្តសញ្ញាណ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១៤០ នាក់​ទៀត ដែល​បាន​រកឃើញ កើត​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១២ ខែមេសា ម្សិលមិញ​នេះ​។​

​ការបង្ហាញ​អត្តសញ្ញាណ​នេះ ដើម្បី​ផ្តល់​ជា​ព័ត៌មាន ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ទៅធ្វើ​តេស្ត​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក ជាពិសេស ត្រូវ​អនុវត្តន៍​វិធានការ សុខាភិបាល​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​បន្ត​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ដែលមាន​ប្រាស្រ័យ​ទាក់ទង ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ប្រញាប់​រាយការណ៍ ជូន​អាជ្ញាធរ​មូល និង​រូស​រាន់ ទៅយក​សំណាក នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក និង​សាលាបឋមសិក្សា សុភមង្គល​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular