​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រ៉យកែវ​

​នាមសព្ទ​

( ស​. រ្ច​˘​យ​​កេ​˘​វ អ​. ថ​. រ៉យកែវ់ “​កម្រងកែវ​” ) ឈ្មោះ​ដំណើរ​ពាក្យរាយ​ដែលមាន​ចាប់​ចួន​គ្នា​ម្ដងៗ​ទីទៃ​ពី​ដំណើរ​ចួន​របស់​ពាក្យកាព្យ​
​ដំណើរពាក្យ​រ៉យកែវ​, តែងសេចក្ដី​រ៉យកែវ ។​
​ពាក្យ​ទេសន៍ រ៉យកែវ ( កម្រងកែវ ) នោះ​ដូចជា​
​ព្រ​ហ្មេ ម្នាល​ព្រាហ្មណ៍​អ្ហើ​យ​, ឯ​ស សេលោ រី​ភ្នំ​ដែល​យើង​ក្រឡេក​មើលទៅ​ឃើញ​ងងឹត​អ័ព្ទ​មេឃ​បែក​ជា​ផ្សែង​ភ្នំ​ហ្នឹងឯង ឈ្មោះ​គន្ធ​មាទ​គិរី ជាទី​នៅ​អាស្រ័យ​នៃ​ពួក​អមរ​ពិទ្យាធរ​និង​សត្វ​ផង​នានា តាម​ដង​មាគ៌ា​ចុះ​តែ​ជើង​អ្នកមួយ ព្រាហ្មណ៍​ឯង​ទៅ​ចុះ​កុំ​ព្រួយ ឥតមាន​ទុក្ខភ័យ​អ្វី​ឡើយ . . . ( ម​. កណ្ឌ​មហាពន ) ។​

​លយកែវ​

​នាមសព្ទ​

( ស​. ល្ច​យ​​ក​វ់ អ​. ថ​. ល៉​យ​កែវ “​បណ្ដែត​កែវ​” ) ឈ្មោះ​ទឹក​ធ្វើ​ដោយ​ដាក់​ចំណិត​សាច់​ផ្លែឈើ មាន​រសជូរ ឬ​កំពឹសក្រូច​ពោធិ៍សាត់​ជាដើម​បណ្ដែត​ក្នុង​ទឹក​លាយ​ស្ករ​និង​អំបិល​ខ្លះ មាន​រសផ្អែម​លាយ​ជូរ​ប្រៃ​បន្តិចៗ (​បើ​ធ្វើ​កំពឹសក្រូច ខ្មែរ​ហៅ កំពឹសក្រូច​បណ្ដែត​) ។​

​ឡយកែវ​

​នាមសព្ទ​

( ម​. ព​. លយកែវ ) ។​

​ចូឡាមណី​

(—​មៈនី​)

​នាមសព្ទ​

(​បា​. ចូឡា​ម​ណិ​; សំ​. ចូ​ឌា​ម​ណិ កែវ​មណី​សម្រាប់​សៀត​ត្រង់​ជុក​, ត្រង់​ផ្នួង (​ស្នៀតសក់​ប្រដាប់​ដោយ​កែវ​មណី​)​។​
​ឈ្មោះ​ព្រះ​ចេតិយ​មួយ​នៅ​ឋាន​ត្រៃត្រិង្ស ជាទី​បញ្ចុះ​ព្រះកេសា​ព្រមទាំង​ស្នៀត​ព្រះ​កេស (​ពិន​) នៃ​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ​; ហៅ​ឲ្យ​ពេញ​ថា ព្រះ​ចូឡាមណី​ចេតិយ នៅ​ឋាន​ត្រ័យត្រិង្ស​។​

​ទ្រមេញ​

​គុណសព្ទ​

​លំគេញ ( ច្រើន​ប្រើតែ​ក្នុង​ពាក្យកាព្យ ឬ​ទំនុកច្រៀង )
​ហៃ​កែវ​ទ្រមេញ កុំ​ពោល​ទន្ទេញ តែ​ពី​ទុក្ខព្រួយ ខំ​ធ្វើបុណ្យ​ទៅ គង់​បុណ្យ​នឹង​ជួយ ឲ្យ​កែវ​ស្រាល​ព្រួយ មានចិត្ត​រីករាយ ។​