ដោយ: ដេប៉ូ / ភ្នំពេញ: បើគិតមកដល់ត្រឹមថ្ងៃទី១៣ខែមេសា ឆ្នា ២០២១នេះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អនកម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន ៦៥,៨២៣នាក់ហើយ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនបងប្អូនកម្មករ-និយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៤ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ១៤ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ក-លទ្ធផលក្នុងថ្ងៃទី១៣ ខែមេសា
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៤ ៤២៦នាក់ (បរទេសចំនួន ៥៣២នាក់)
-ចាក់បានចំនួន ១៣ ៩៩០នាក់ (បរទេសចំនួន ៥៣២នាក់ )
-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៣៦នាក់ (បរទេសចំនួន ០នាក់)។
ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៦៨ ១១៩នាក់ (បរទេសចំនួន ២ ៦២៨នាក់ )
-ចាក់បានចំនួន ៦៥ ៨២៣នាក់ (បរទេសចំនួន ២ ៦០៨នាក់ )
-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ២ ២៩៦នាក់ (បរទេសចំនួន ២០នាក់ )។
តាមសេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងដែរថាអនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាម រោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀតផងដែរ៕