Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ នាយក​រដ្ឋ​ម​ន្ត្រីៈ ២ ឆ្នាំ​ហើយ ដែល​កម្ពុជា​យើង បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដោយសារតែ​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩

ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សារ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ​របស់សម្ដេច ទៅកាន់​ជនរួមជាតិ​ទាំងអស់ នៅពេល​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ នាវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី១៤ មេសានេះថាៈ អស់​រយៈពេល ២ ឆ្នាំ​ហើយ ដែល​កម្ពុជា​យើង បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដោយសារតែ​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩​។ ទោះបី​យើង​មិនបាន​ធ្វើ ពិធីបុណ្យ​ជួបជុំគ្នា ច្រើន​អ៊ូអរ នៅ​ខាងក្រៅ ក៏​យើង​នៅតែ​គោរព ទៅតាម​ប្រពៃណី ទំនៀមទម្លាប់​ជាតិ ប៉ុន្តែ​នៅពេលនេះ គឺ​ធ្វើ​ទៅតាម​គន្លង​បែប​ថ្មី​មួយរយៈ ដើម្បី​ចៀសផុត ពី​ជំងឺឆ្លង​កូ​វីដ​១៩​។

​សូម​អាន​សារ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោមៈ​

​រីករាយ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ !
១៤-១៦ មេសា ២០២១
​អស់​រយៈពេល ២ ឆ្នាំ​ហើយ ដែល​កម្ពុជា​យើង បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដោយសារតែ​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩​។ ទោះបី​យើង​មិនបាន​ធ្វើ ពិធីបុណ្យ​ជួបជុំគ្នា ច្រើន​អ៊ូអរ នៅ​ខាងក្រៅ ក៏​យើង​នៅតែ​គោរព ទៅតាម​ប្រពៃណី ទំនៀមទម្លាប់​ជាតិ ប៉ុន្តែ​នៅពេលនេះ គឺ​ធ្វើ​ទៅតាម​គន្លង​បែប​ថ្មី​មួយរយៈ ដើម្បី​ចៀសផុត ពី​ជំងឺឆ្លង​កូ​វីដ​១៩​។
​សូម​បងប្អូន​ជនរួមជាតិ ប្រុងប្រយ័ត្ន ធូប ទៀន ដុត​នៅក្នុង​ផ្ទះ ចៀសវាង​អគ្គិភ័យ ជាយថាហេតុ​ណាមួយ ដោយសារ​មិនបាន​ប្រុងប្រយ័ត្ន​ជាមុន​។
​សូម​បងប្អូន បន្ត​អនុវត្តតាម​វិធានការ​ណែនាំ របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច​។​
​សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​យោគយល់ ដល់​ការដាក់​បម្រាម​គោចរ មិនអោយ​ធ្វើដំណើរ ឆ្លងកាត់​ខេត្ត ជា​បណ្តោះអាសន្ន មួយរយៈ​ពេល​ខ្លី ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។​
​សូមកុំ​ចេញ​ក្រៅ​ផ្ទះ ប្រសិនបើ​គ្មាន​ការចាំបាច់ ហើយ​ត្រូ​តែ​ពាក់​ម៉ាស​ដាច់ខាត និង​ត្រូវ​ឧស្សាហ៍ ដុសលាង​សម្អាត​ដៃ ជាមួយ​សាប៊ូ​, ជែ​ល ឬ​ទឹក​អាល់កុល​។​
​ប្រសិនបើ​ចាំបាច់​ត្រូវ​ជួប​មនុស្ស នៅ​ខាងក្រៅ ត្រូវ​រក្សា​គម្លាត ឱ្យ​ឆ្ងាយ​ពីគ្នា យ៉ាងហោចណាស់ ១ ម៉ែត្រ​កន្លះ​។ ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក គឺត្រូវធ្វើ​ឱ្យបាន​ត្រឹមត្រូវ​ហ្មត់ចត់​បំផុត​។

​នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ថ្ងៃនេះ ខ្ញុំ​និង​ភរិយា សូម​ប្រគេន​ពរ ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង​ឈរជើង នៅតាម​ព្រំដែន មាន​សុខ​ភាពល្អ ចៀស​ផុតពី​ជំងឺ​កូ​វី​-១៩ ព្រមទាំង​ពរ ៥ ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleទោះ​ក្នុងដំណាក់កាល នៃ​ការយាយី​ដោយ​ជំងឺ​កូ​វីដ​១៩​ក្តី អ្វី​ដែលជា​ទំនៀមទម្លាប់​ប្រពៃណី មិនអាច​ខកខាន​បាន​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​រប​ស់​ពុទ្ធបរិស័ទ​នោះ គឺ​ការរៀបចំ​គ្រឿង​រណ្តាប់ ដើម្បី​ទទួល​ទេវតា​ចុះមក​ប្រោះព្រំ​ពរជ័យ​។ ដូច្នេះហើយ​ទើប​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ ពលរដ្ឋ​ក្នុង​ខេត្តកំពត​បាននាំគ្នា​សម្រុកចូល​ផ្សា​រទិញ​អីវ៉ាន់​សព្វសារពើ​ដើម្បី​រៀបចំ​ថ្វាយ​ទេវតា​តាម​ផ្ទះ​រៀងៗ​ខ្លួន​។
Next articleសម្តេច​តេ​ជោ នាយក​រដ្ឋ​ម​ន្ត្រីៈ អស់​រយៈពេល២ ឆ្នាំ​ហើយ ដែល​កម្ពុជា​យើង បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដោយសារតែ​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩។ ទោះបី​យើង​មិនបាន​ធ្វើ ពិធីបុណ្យ​ជួបជុំគ្នា ច្រើន​អ៊ូអរ នៅ​ខាងក្រៅ ក៏​យើង​នៅតែ​គោរព ទៅតាម​ប្រពៃណី ទំនៀមទម្លាប់​ជាតិ ប៉ុន្តែ​នៅពេលនេះ គឺ​ធ្វើ​ទៅតាម​គន្លង​បែប​ថ្មី​មួយរយៈ ដើម្បី​ចៀសផុត ពី​ជំងឺឆ្លង​កូ​វីដ​១៩​។ 
- Advertisment -

Most Popular