Home កម្សាន្ត ក្នុង​បណ្តឹង​...

ក្នុង​បណ្តឹង​លែងលះ កេន​យ៉េ វ៉េ​ស និង គីម កា​ដា​សៀន យល់ព្រម​មើលថែ​កូន​រួមគ្នា តែ​មិន​ទទួលយក​ការឧបត្ថម្ភ​ពី​គ្នា​ទេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ យោង​តាម​ឯកសារ​លែងលះ​ថ្មី​បានឱ្យដឹងថា លោក កេន​យ៉េ វ៉េ​ស បាន​យល់ព្រម​ជាមួយ​នាង គីម កា​ដា​សៀន វ៉េ​ស ក្នុងការ​មើលថែ​រួមគ្នា​លើ​កូនៗ​ទាំង ៤ របស់​ពួកគេ ហើយ​អ្នក​ទាំង​ពីរ​មិន​ត្រូវការ​ការឧបត្ថម្ភ​ពី​គ្នា​នោះទេ​។​

​មេធាវី​របស់​លោក​វ៉េ​ស​បាន​ដាក់​ពាក្យបណ្តឹង​លែងលះ​ដើម្បី​ជា​ការឆ្លើយតប​វិញ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​តុលាការ​ជាន់ខ្ពស់​ឡូ​ស អែន​ជើ​ឡេស​ទៅកាន់​ការដាក់​ពាក្យបណ្តឹង​លែងលះ​របស់​នាង​កា​ដា​សៀន វ៉េ​ស កាលពី ៧ សប្តាហ៍​មុន​នោះ ដែល​បាន​ចាប់ផ្តើម​ដំណើរការ​បញ្ចប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​រយៈពេល ៦ ឆ្នាំ​កន្លះ​។​

​ពាក្យបណ្តឹង​របស់​លោក​វ៉េ​សគឺ​ដាក់​តាម​អន​ឡាញ​ស្រដៀង​ទៅ​នឹង​ពាក្យបណ្តឹង​លែងលះ​ដើម​របស់​នាង​កា​ដា​សៀន វ៉េ​ស ដោយ​យល់ស្រប​គ្នា​ថា អាពាហ៍ពិពាហ៍​គួរតែ​បញ្ចប់​ព្រោះ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ហើយ​​ថា​អ្នក​ទាំង​ពីរ​គួរតែ​ចែករំលែក​គ្នា​មើលថែ​កូនៗ​របស់​ពួកគេ ដែល​មាន​ឈ្មោះ​ន័រអា​យុ ៧ ឆ្នាំ សេន​អាយុ ៥ ឆ្នាំ ឈី​កាហ្គោ​អាយុ ៣ ឆ្នាំ និង សា​ឡឹម អាយុ​ជិត ២ ឆ្នាំ​។​

​ដូចគ្នា​នឹង​ពាក្យបណ្តឹង​លែងលះ​របស់​កា​ដា​សៀន​ដែរ ពាក្យបណ្តឹង​របស់​លោក​វ៉េ​ស​ស្នើឱ្យ​តុលាការ​រំលាយចោល​នូវ​សិទ្ធិ​ទទួលបាន​ការឧបត្ថម្ភ​ចំពោះ​គ្នា​ទៅវិញទៅមក​៕

​កេន​យ៉េ វ៉េ​ស និង កា​ដា​សៀន​បង្ហាញខ្លួន​រួមគ្នា​ក្នុង​ពិធី​សម្ពោធ​បើក​កម្មវិធី​ទូរទស្សន៍ “The Cher Show” នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី​៣​ធ្នូ ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular