Home ព័ត៌មានអន្តរជាតិ កីឡាករបាល់ទាត...

កីឡាករបាល់ទាត់ក្រុមជំរើសជាតិ​ថៃ ឆ្លងកូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​កីឡាករ​បាត់​ទា​ត់នៃ​ក្រុម​ជំរើសជាតិ​ថៃ លោក ឆា​រី​ល ឆាប​ពូ​អ៊ី​ស និយាយថា​លោក​ឆ្លងកូវី​ដ​១៩​។​

​ឆាប​ពូ​អ៊ី​ស ដែល​លេង​អោយ​ក្លឹប​Port FC ជា​អ្នកកីឡា​ចុងក្រោយ​គេ​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​ពេល​ប្រទេស​កំពុង​ប្រឈម​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ទី​៣​។​

​ឆាប​ពូ​អ៊ី​ស បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា « ខ្ញុំ​បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ ។​បច្ចុប្បន្ន ខ្ញុំ​កំពុង​ស្ថិត​ក្រោម​ការធ្វើ​ចត្តា​ឡី​ស័ក ហើយ​នឹង​ទទួល​ការព្យាបាល​ដោយ​សុវត្ថិភាព​។​ចំពោះ​បញ្ហា​ដែល​ខ្ញុំ​អាច​​បង្កឡើង មិន​ថា​តូច​ឬ​ធំ ខ្ញុំ​យក​ឳ​កាស​នេះ​សុំ​ទោស​ចេញពី​ជំរៅ​បេះដូង​របស់ខ្ញុំ​។​ខ្ញុំ​សង្ឃឹមថា​គ្រប់​គ្នា​នឹង​រក្សា​សុវត្ថិភាព​ក្នុងអំឡុង​ពេលវេលា​ដ៏​លំបាក​នេះ​»​។​

​ឆាប​ពូ​អ៊ី​ស អាយុ​២៩​ឆ្នាំ ពី​មុនលេ​អោយ​ក្លឹប​ថៃ​Buriram United, Suphanburi និង Muang Thong United​។​លោក​បាន​ទទួល​រង្វាន់​បាល់ទាត់​ពិភពលោក​ក្រុម​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​ហ្វី​ហ្វា​នៅ​​ឆ្នាំ​២០០៩Fifa U17 World Cup ពេល​លេង​អោយ​ស្វីស មុន​ផ្ទេរ​មក​ថៃ​។​

​ដោយសារ​លទ្ធផល​វិជ្ជ​មានកូ​វីដ​១៩​លើ​កីឡាករ​នេះ ជំរំ​ហ្វឹកហាត់​ក្រុម​ជំរើសជាតិ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន និង​កីឡាករ​ទាំងអស់​ត្រូវធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​៕

​កីឡាករ​បាត់​ទា​ត់នៃ​ក្រុម​ជំរើសជាតិ​ថៃ លោក ឆា​រី​ល ឆាប​ពូ​អ៊ី​ស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular