Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​២​គ្រឿង...

ម៉ូតូ​២​គ្រឿង​បុក​គ្នា រងរបួសធ្ងន់ទាំងសងខាង

ដោយ​:​ស​រិ​ទ្ធ​/​កំពង់ស្ពឺ​: ម៉ូតូ​២​គ្រឿង បើកបរ​ក្នុងទិសដៅ​បញ្ច្រាស បាន​បុក​គ្នា បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ទាំងសងខាង​នៅលើ​ផ្លូវលំ ចំណុច​ភូមិ​ដីដុះ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​យប់​ទី​១៣ ខែមេសា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ កាន សុខ​គីន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​គី​រី​រស្មី ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច (​មិន​ពាក់មួក​សុវត្ថិភាព គ្មាន​កញ្ចក់​មើល​ក្រោយ​)​ដោយ​បើក​ទិសដៅ​ពី​កើ​តទៅ​លិច ។ លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​យ៉ាម៉ាហា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សុខ វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​កណ្តាល​កោង ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស ទាំងសងខាង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular