ដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់​នៅ​ធនាគារ អេស៊ីលីដា អាច​ស្នើសុំ​ខ្ចី​ឥណទាន​តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល បាន​ភ្លាមៗ មិនចាំបាច់​បំពេញ​ពាក្យស្នើសុំ ឬ​ឯកសារ ឬ​មាន​ភ្នាក់ងារ​ចុះទៅ​វាយតម្លៃ​ដល់​លំនៅឋាន ឬ​ទីកន្លែង​ប្រកបមុខរបរ​នោះទេ​

​ដោយៈ​សុផល​​/ភ្នំពេញ​៖ រឹតតែ​ងាយស្រួល​ក្នុងការ​ខ្ចីប្រាក់​ពី​ធនាគារ អេស៊ីលីដា សម្រាប់​អតិថិជន​មាន​គណនី​ដាក់​ប្រាក់ បញ្ញើ​មាន​កាលកំណត់​នៅក្នុង​ធនាគារ អេស៊ីលីដា​ហើយ​មាន​តម្រូវការ​សាច់ប្រាក់​ប្រើប្រាស់​យកទៅ​ប្រើប្រាស់​ភ្លាមៗ​នោះ អតិថិជន​អាច​ស្នើសុំ​ខ្ចី​ឥណទាន​តាម រយៈ​អេស៊ីលីដា​ម៉ូ​បាល​បាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​អញ្ជើញ​មកកាន់​ធនាគារ អេស៊ីលីដា មិនចាំបាច់​បំពេញ​ពាក្យស្នើសុំ ឬ​ឯកសារ ឬ​មាន​ភ្នាក់ងារ​ចុះទៅ​វាយតម្លៃ​ដល់​លំនៅឋាន ឬ​ទីកន្លែង​ប្រកបមុខរបរ​អតិថិជន​នោះឡើយ ។ ទំហំ​កម្រិត​ឥណទាន​អតិថិជន​អាច​ស្នើសុំ​ខ្ចី​រហូតដល់ ៨០០​លាន​រៀល ឬ​២០​ម៉ឺន​ដុល្លារ នៃ​ចំនួន​ប្រាក់​បញ្ញើ​មាន​កាលកំណត់ ជាមួយនឹង​អត្រា​ការប្រាក់​សមរម្យ​។​

​វិធីសាស្ត្រ​ងាយៗ​លឿន​រហ័ស​ដាក់​ស្នើសុំ​ភ្លាម​ទទួលបាន​ការពិនិត្យ​និង​អនុម័ត​ជូន​ភ្លាមៗ​មិន​រង់ចាំ​យូរ​ឡើយ​។​ដើម្បី​អាច​ស្នើសុំ​ឥណទាន​ធានា​ដោយ​ប្រាក់​បញ្ញើ​នេះលោកអ្នក​ត្រូវ​៖
• ចុះឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​ម៉ូ​បាល​
• មាន​ប្រាក់​បញ្ញើ​មាន​កាលកំណត់​នៅ​ធនាគារ អេស៊ីលីដា និង​បាន​ភ្ជាប់ (Linked) ជាមួយ​សេវា​អេស៊ីលីដា​ម៉ូ​បាល​។​
​របៀប​ស្នើសុំ​ឥណទាន​
• ចូល​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​
• ចុច​លើ​ប៊ូ​តុង “​ស្នើសុំ / Request”
• សូម​ស្កេ​ន​ផ្ទៃមុខ ឬ​ស្នាម​ម្រាមដៃ ឬ​បញ្ចូល​លេខ​សម្ងាត់​
• ជ្រើសរើស “​ឥណទាន​ធានា​ដោយ​ប្រាក់​បញ្ញើ / Loan Against Term Deposit”
• ជ្រើសរើស​លេខ​សម្គាល់​នៃ​ប្រាក់​បញ្ញើ​មាន​កាលកំណត់ បន្ទាប់មក​ប្រព័ន្ធ​នឹង​បង្ហាញ​ព័ត៌មាន​នៃ​ការស្នើសុំ​ឥណទាន​របស់​លោកអ្នក​
• បន្ទាប់មក​ចុច​ប៊ូ​តុង “​យល់ព្រម / OK”
​របៀប​បញ្ចប់​ឥណទាន​
• ចូល​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​
• ចុច​លើ​ប៊ូ​តុង “​ស្នើសុំ / Request”
• សូម​ស្កេ​ន​ផ្ទៃមុខ ឬ​ស្នាម​ម្រាមដៃ ឬ​បញ្ចូល​លេខ​សម្ងាត់​
• ជ្រើសរើស​របាយការណ៍​ឥណទាន​សង្ខេប​
• ចុច​លើស​ញ្ញា “…” នៅលើ​ឥណទាន​ដែល​លោកអ្នក​ចង់​បញ្ចប់​
• រួច​រើសយក​ពាក្យ​ថា “​ការបញ្ចប់​ឥណទាន / Terminate” ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular