ទទួលបាន​ប្រាក់​រហូតដល់​៥០​ដុល្លារ ពី​ការប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល ប្រើ​កាន់តែច្រើន នឹង​ទទួលបាន​ប្រាក់​កាន់តែច្រើន​!

​ដោយៈ​សុផល​/​ភ្នំពេញ​៖ អេស៊ីលីដា​ម៉ូ​បាល ដែលជា​អេប​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ មាន​អតិថិជន​គាំទ្រ​ប្រើប្រាស់​ជិត ២​លាន​នាក់ ​កំពុង​លើកទឹកចិត្ត​អតិថិជន​របស់ខ្លួន​យ៉ាង​ពិសេស ដោយ​ផ្តល់ប្រាក់​ជូន​អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី​នេះ​ច្រើន ។​

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​បាន​មានប្រសាសន៍ថា​៖​ធនាគារ​អេស៊ីលីដា​ផ្តល់ប្រាក់​ជូន​អតិថិជន​ដែល​ធ្វើ​ប្រតិបត្តិការ​អេស៊ីលីដា​ម៉ូ​បាល​ច្រើនប្រតិ​ប​តិ្ត​ការ ដូចជា ៖ បញ្ចូល​លុយ​ទូរស័ព្ទ បង់​វិក្កយ បត្រ ឬ​ស្កេ​ន​ទូទាត់​តាម​ឃ្យូ​អរ​កូដ នឹង​ទទួលបាន​ទឹកប្រាក់​ត្រឡប់មកវិញ​ពី ៣០​ទៅ​៥០​ដុល្លារ ដោយ​គិត​យ៉ាង តិច ១​ប្រតិបត្តិការ​ក្នុង​១​ថ្ងៃ ឬ លើស​ឬ​ស្មើ​៣០​ប្រតិបត្តិការ ហើយ​មាន​ទំហំ​ទឹកប្រាក់​ចាប់ពី ៤,០០០​រៀល ឬ​១​ដុល្លារ ក្នុង​ប្រតិបត្តិការ (​បូកសរុប​បញ្ចូល​គ្នា​) នឹង​ទទួលបាន​ទឹកប្រាក់​៣០​ដុល្លារ (​សម្រាប់​អតិ​ថិ​ជន​៥០០​នាក់ ដែលមាន​ប្រតិបត្តិការ​ច្រើនជាងគេ​) និង ២​ប្រតិបត្តិការ​ក្នុង​១​ថ្ងៃ ឬ លើស​ឬ​ស្មើ​៦០ប្រតិបត្តិការនឹ​ង​ទទួលបាន​ត្រឡប់មកវិញ​នូវ​ទឹកប្រាក់៥០​ដុល្លារ(សម្រា​ប់​អតិថិជន​២០០​នាក់ ដែលមាន​ប្រតិបត្តិការ​ច្រើនជាងគេ​)​។​​អ៊ីចឹង​មានន័យថា ប្រើ​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​កាន់តែច្រើន ទទួលបាន​ប្រាក់​កាន់តែច្រើន​។​

​                                          លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​នៃធនាគារអេស៊ីលីដាភីអិលស៊ី

​កម្មវិធី​នេះ​ចាប់ពី​ផ្តើម​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ហើយ​ធនាគារ​នឹង​បញ្ចូល​ប្រាក់​ជូន​អតិថិ​ជន​​ទាំង​៧០០​នាក់ នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២១​ខាងមុខនេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular