Home ព័ត៌មានជាតិ សង្គម ពលរដ្ឋកម្ពុជា...

ពលរដ្ឋកម្ពុជា៦៦.០០០ នាក់កំពុងតែរស់នៅប្រទេសអូស្រ្តាលី

ដោយៈ ជា សីហៈ/ភ្នំពេញៈ ពលរដ្ឋកម្ពុជាដែលបានរស់នៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានគេដឹងថា មានចំនួនប្រមាណជា ជាង ៦៦.០០០ នាក់ ។ 

ចំនួននេះត្រូវបានលើកឡើងដោយលោក ស្កុត មូរីសុន (Scott Morrison) នាយករដ្ឋមន្រ្តីអូស្រ្តាលីនៅក្នុងសារជូនពរចូលឆ្នាំខ្មែរ ជូនចំពោះពលរដ្ឋខ្មែរដែលរស់នៅប្រទេស​អូស្រ្តាលី ។​

លោក ស្កុត មូរីសុន បានផ្ញើសារសួរអបអរដ៏កក់ក្តៅដល់អ្នករាល់គ្នាដែលអបអរសាទរបុណ្យចូលឆ្នាំខ្មែរនៅអូស្ត្រាលីនិងនៅជុំវិញពិភពលោក។

នៅក្នុងសារនោះ លោកបានបន្ថែមថា នេះជាឱកាសមួយដើម្បីចែករំលែកនូវភាពអស្ចារ្យនៃវប្បធម៌ខ្មែរជាមួយសហគមន៍អូស្រ្តាលីកាន់តែទូលំទូលាយ។

លោកបានសរសេរថា “ខ្ញុំសូមជូនពរសហគមន៍អូស្រ្តាលី-កម្ពុជាឲ្យសម្រេចនូវក្តីប្រាថ្នានាឱកាសចូលឆ្នាំថ្មីនេះប្រកបដោយសន្តិភាពនិងសុវត្ថិភាព។ ជូនពរឆ្នាំ ថ្មី” ៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular