Home ព័ត៌មានសំខាន់ៗ អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្ត​កំពង់ស្ពឺ សម្រេច​បិទ​ផ្សារ កញ្ចែង មាត់ស្ទឹងមួយរយៈ នៅពេល​មាន​អ្នកជំងឺ មុន​ទទួលលទ្ធផល​វិជ្ជមាន ជំងឺ​កូ​វីដ​១៩

​ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ អាជ្ញាធរខេត្ត​កំពង់ស្ពឺ សម្រេច​បិទ​ផ្សារកញ្ចែង មួយរយៈ នៅពេល​មាន​អ្នកជំងឺ មុន​ទទួលលទ្ធផល វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ បាន​ដើរ​ក្នុង​ផ្សារ​បន្លែ ខាងក្រៅ តាម​បណ្តោយ​មាត់​ស្ទឹង​ព្រែក​ត្នោត ខេត្តកំពង់ស្ពឺ​។ អាជ្ញាធរ សម្រេច​បិទ​ផ្សារ​នេះ ចាប់ពី​រសៀល ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១​។​

​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់ថា មូលហេតុ ដែល​អាជ្ញាធរ សម្រេច​បិទ​ផ្សារ​កញ្ចែ​ង មាត់​ស្ទឹង មួយរយៈ​នេះ ដោយសារ​មានឈ្មោះ ពេជ្រ ឥណ្ឌា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មានមុខ​របរ ជាងឈើ ស្នាក់នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មុន​ទទួលលទ្ធផល​វិជ្ជមាន ជំងឺ​កូ​វីដ​១៩ បាន​ដើរចូល​ផ្សា​រទិញ ម្ហូបអាហា​។​

​តាម​ការបញ្ជាក់ ពេជ្រ ឥណ្ឌា កាលពី​ថ្ងៃទី​៣.៤ ខែមេសា ឆ្នាំ​២០២១ ជននេះ បាន​ទៅ​ស្នាក់នៅ​ផ្ទះជួល ស្ថិតក្នុង​សួន​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ ជាមួយ​ប្រព​ន្ឋ​។ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ជន​រូបនេះ និង​ប្រព​ន្ឋ ឈ្មោះ គូ​ង បញ្ញា ជា​កម្មករ រោងចក្រ​ឌី​ន​ហាន់ តេស្ត​វិជ្ជមាន​កូ​វីដ ១៩ ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​។​

​អ្នក​ពាក់​ព័​ន្ឋ​ទី​ពីរ មានឈ្មោះ ពេជ្រ បារាំង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ​ត្រូវជា​ប្អូន មានមុខ​របរ ជាជាង​ឈើ និង​ប្រពន្ធ ឈ្មោះ ទេព ផល្លា រស់នៅ​ខេត្តស្វាយរៀង និង​ម្ចាស់​បន្ទប់​ជួល មាន​ពី​គ្រួសារ ១​គ្រួសារ ទីមួយ មាន​សមាជិក ក្នុងបន្ទុក ៤​នាក់​. គ្រួសារ​ទី​ពីរ មាន​សមាជិក ក្នុងបន្ទុក ៣ នាក់ នឹង​ស្នាក់នៅ​បន្ទប់​ជិតគ្នា ចំនួន ១៧ នាក់ ក្នុងនោះ​ស្រី ៣ នាក់​។​
​ទើប​អាជ្ញាធរ សម្រេច​បិទ មួយរយៈ​សិន ខណដែល​កំពុង​ស្រាវ​ជាវ រក​អ្នកពាក់ព័ន្ធ​ជា​បន្ត​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular