​ពិគ្រោះ​យោបល់​ពី​បញ្ហា​”​បុរី​ប៊ុន​ជេស​”​បង្ហូរ​ហូរ​ទឹកស្អុយ​ចូល​ព្រែក​

1425
ចែករម្លែក

(​ភ្នំពេញ​)៖​ចៅសង្កាត់​ព្រែក​តាសេក បានលើកឡើង​ពី​បញ្ហា​ដែល​បុរី​ប៊ុន​ជេស​បង្ហូរទឹក​សម្អុយ​ចូល​ព្រែក បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ព្រែក​តា​គង់​ធ្វើ​ការតវ៉ា​សុំឱ្យ​លោក​អឿ​ស៊ីផុន​ចៅសង្កាត់​ព្រែក​តាសេក​ជួយ​ទប់ស្កាត់​ការបង្ហូរ​ទឹកស្អុយ​ពី​បុរី​ប៊ុន​ជេស​ចូលមកក្នុង​ទឹក​ព្រែក​ដែល​ពួកគាត់​សម្រាប់់​ប្រើប្រាស់​ប្រចាំថ្ងៃ​។

ពេលនេះ​បុរី​ប៊ុន​ជេស​បង្ហូរទឹក​សម្អុយ​ចូល​ព្រែក​ធ្វើឱ្យ​ពួកគាត់​ប្រើ​ទឹក​លែងកើត​ក៏​នាំគ្នា​ឡើងមក​តវ៉ា​នៅ​សង្កាត់​ព្រែក​តាសេក​ដោយ​សំណូមពរ​ឲ្យ​លោក​ចៅសង្កាត់​ព្រែក​តាសេក​ចាត់វិធានកា​រ​ចំពោះ​បញ្ហា​នេះ​។​

​មកដល់​ថ្ងៃនេះ​លោក​អឿ​ស៊ីផុន​បានធ្វើការ​លើកឡើង​និង​សំណូមពរ​បញ្ហា​នេះ​នៅក្នុង​វេទិការ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ជ្រោយចង្វារ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ក្នុង​គោលបំណង​ដើម្បីឱ្យ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ជួយ​ដោះស្រាយ​ក្នុង​បញ្ហា​នេះ ផង​។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​អម​សងខាង​ព្រែក​នេះ​បានឱ្យដឹងថា​ពួកគាត់​រស់នៅ​និង​ប្រើប្រាស់​ទឹក​ព្រែក​នេះ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ ហើយ​ខ្លះទៀត​នៅ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដោយ​ម្នាក់ៗ​រស់នៅ​អាស្រ័យ​លើទឹក​ព្រែក​នេះ រហូត​បច្ចុប្បន្ន​ហើយ​ប្រើប្រាស់​ទាំង​ខែប្រាំង​និង​ខែវស្សា ដោយ​ខែវស្សា​ទឹក​ហូរ​ចូល​ព្រែក និង​ខែ​សម្រក​ទឹក​ហូរ​ចេញពី​ព្រែក​វិញ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​គង់​សង្កាត់​ព្រែក តាសេក បាន​បន្តថា​បច្ចុប្បន្ន​ពួកគាត់​ប្រើ​ទឹក​ព្រែក​នេះ​លែងកើត​ទៀតហើយ ដោយសារតែ​បុរី​ខាងលើនេះ​ដែល​គេ​អះអាងថា ឈ្មោះ​”​បុរី​ប៊ុន​ជេស​”​របស់លោក​ប៊ុន​ជេស ស្ថិតនៅ​ភូមិ​ខ្ទរ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​បាន​បង្ហូរទឹក​ស្អុយ​ចេញពី​បង្គន់​ហូរ​ពាសវាល​ពាសកាល មិនមាន​ដាក់លូ​ត្រឹមត្រូវ ទេ​គឺ​គេ​បង្ហូរ​ចូល​ព្រែក​តែម្តង បណ្តាលឱ្យ​ទឹក​ព្រែក​កខ្វក់​ក្លិនស្អុយ​ប្រើប្រាស់​លែងកើត ហើយ​ពួកគាត់​បាន​ទិញ​ទឹក​គេ​ដែល​ដឹក​ពី​ទន្លេសាប់​យកមកប្រើ​ជំនួស​វិញ ។​

ដោយសារតែ​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស​ទើប​ធ្វើ​ឲ្យ​ពួក​ទ្រាំលែងបាន​ក៏បាន​នាំគ្នា​ធ្វើការ​តវ៉ា​ដល់​សាលាសង្កាត់​និង​បាន​សំណូមពរ​ឲ្យ​លោក​ចៅសង្កាត់​ចាត់វិធានការ​ចំពោះ​បញ្ហា​នេះ​ផង​។​ក្រោយពី​មានការ​ត​វាយ​រួចមក​លោក​ចៅសង្កាត់​ក៏បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ខណ្ឌ​ជា​ច្រើនដង​ឱ្យជួយ​ដោះស្រាយ​ដែរ នៅតែ​គ្មាន​ដំណោះស្រាយ ។​

​ពាក់​ព​ន្ធ័​នឹង​បញ្ហា​នេះ​លោក​ប៊ុន​ជេស​ម្ចាស់​បុរី​បាន​ឆ្លើយ​បដិសេធ​ប្រាប់​អ្នកសារព័ត៌មាន​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែកក្កដា​នេះ​ថា​បុរី​របស់លោក​មិនបាន​បង្ហូរទឹក​សម្អុយ​ចូលក្នុង​ព្រែក​ធម្មជាតិ​ដូច​ការចោទប្រកាន់​នោះទេ​។​ចំណែក​លោក​ឃ្លាំង​ហួត​អភិបាល​នៃ​គ​ណះ​អភិបាលខណ្ឌ​ជ្រោយចង្វារ​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែកក្កដា​នេះ​ថា​ក្រោយពី​លោក​អឿ​ស៊ីផុន​ចៅសង្កាត់​ព្រែក​តាសេក​លើកឡើង​ពី​បញ្ហា​ខាងលើនេះ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ជ្រោយចង្វារ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​លោក​និង​ចាត់​ក្រុមការងារ​ចុះទៅ​មើល​បើសិន​មាន​ដូច​ការលើកឡើង​របស់​ចៅសង្កាត់​លោក​ចាត់វិធានការ​ជូ​ប​ប្រា​ជា​ពលរដ្ឋ​ឲ្យ​ខាងតែបាន​៕S ដោយ​ម៉េង​សែ

ទីតាំងផ្សាយពាណិជ្ជកម្ម