Home ព័ត៌មានអន្តរជាតិ ពួក​អ្នក​បូជា...

ពួក​អ្នក​បូជាយញ្ញ​រាំ​កាន់​ក្បាល​ខ្មោច​ដើម្បី​បំពេញ​បំណង​អាទិទេព​ហិណ្ឌូ និង​សុំ​ឱ្យ​មាន​ភ្លៀង​និង​ផលដំណាំ​ច្រើន​នៅ​ឥណ្ឌា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ពួក​អ្នក​បូជាយញ្ញ​បាន​កាន់​ក្បាល​ខ្មោច​រាំ​តាម​ដងផ្លូវ​នៃ​ទីក្រុង​បា​ដា​ម៉ាន់ ប្រទេស​ឥណ្ឌា ដែល​ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ដើម្បី​បំពេញ​បំណង​របស់​អាទិទេព​ហិណ្ឌូ​។​

​រូបថត​គួរឱ្យភ្ញាក់ផ្អើល​ជាច្រើន​បាន​បង្ហាញ អ្នកស្រុក​នៃ​ទីក្រុង​នាំគ្នា​ដើរ​តាម​ដងផ្លូវ​ស្លៀកពាក់​ពណ៌​ភ្លឺ​ឆើត​និង​កាន់​ក្បាល​ខ្មោច​ជាច្រើន​។​

​ក្រុម​អ្នក​កាន់​សាសនា​ហិណ្ឌូ​ទាំងនេះ​ក៏​បាន​កាន់​ដាវ​ផងដែរ ដែល​ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យហ្គា​ចាន ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ជា​ទូទៅ​នៅ​តំបន់​វេស​បេង​ហ្គាល់​អំឡុង​គ្រា​នេះ​នៃ​ឆ្នាំនី​មួយៗ​។​

​មនុស្ស​នាំគ្នា​ចោមរោម​មើល​ពី​មាត់ទ្វារ ចិញ្ចើមផ្លូវ និង​ហាង​លក់ដូរ ដោយ​នាំគ្នា​ទាញ​ទូរស័ព្ទ​ផ្តិត​យក​រូបភាព​ដ៏​មិន​គួរឱ្យ​ជឿ​ទាំងនេះ​។​

​បុរស​សម្រិត​សម្រាំង​មួយចំនួន ដែល​ពាក់​ផ្កា​នៅ​ជុំវិញ​កញ្ចឹងក​និង​លម្អ​គ្រឿង​តុបតែង​លើ​ក្បាល ត្រូវបាន​ជ្រើសរើស​ដើម្បី​កាន់​ក្បាល​ខ្មោច ហើយ​ភាគច្រើន​គឺ​លើក​លលាដ៍​ទាំងនោះ​ឱ្យ​ខ្ពស់​ផុត​ពី​ក្បាល​។​

​ពិធី​បុណ្យហ្គា​ចានដែល​មាន​រយៈពេល​មួយ​សប្តាហ៍​ពេញ ភាគច្រើន​ត្រូវបាន​ប្រារព្ធ​នៅ​តំបន់​វេស​បេង​ហ្គាល់ ហើយ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​អាទិទេព​ហិណ្ឌូ​ដូចជា ព្រះ​សេវៈ ព្រះ​នៀល និង​ព្រះ​ធម្ម​រាជ​។​

​យោង​តាម​អ្នក​ថតរូប​ឈ្មោះ អា​វី​សេក ដាស់ បានឱ្យដឹងថា នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ប្រក្រតិទិន​បេង​ហ្គាលី នៅ​ពាក់កណ្តាល​ខែ​មេសា អ្នក​កាន់​សាសនា​ហិណ្ឌូ​នាំ​គ្នា​គោរព​បូជា​ក្បាល​ខ្មោច​ដើម្បី​បំពេញ​បំណង​របស់​ព្រះ​សេ​វៈ ដើម្បី​ឱ្យ​ទ្រង់​ប្រទាន​ទឹកភ្លៀង​និង​ផលដំណាំ​គាប់ប្រសើរ ដែល​វា​ជា​ប្រពៃណី​បុរាណ​មាន​អាយុកាល ១០០ ឆ្នាំ​មកហើយ​៕

​ពួក​អ្នក​បូជាយញ្ញ​រាំ​កាន់​ក្បាល​ខ្មោច​នៅ​ទីក្រុង​បា​ដា​ម៉ាន់​ដើម្បី​សុំ​ទឹកភ្លៀង​និង​ផលដំណាំ​ល្អ​ពី​ព្រះ​ហិណ្ឌូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular