Home កីឡា កូវ៉ា​ហ្ស៊ិ​ក...

កូវ៉ា​ហ្ស៊ិ​ករបស់ Chelsea នឹង​អវត្តមាន​ការប្រកួត FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​រងរបួស​សរសៃ​ពួរ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក ថូ​ម៉ាស់ ធូ​ខល់ អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​តោខៀវ Chelsea បាន​និយាយថា ខ្សែ​បម្រើ ម៉ាតេ​អូ កូវ៉ា​ហ្ស៊ិ​ក នឹង​ខកខាន​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup ថ្ងៃ​សៅរ៍​ទល់នឹង​ក្រុម​មេឃ​ខៀវ Manchester City នៅឯ​កីឡដ្ឋាន Wembley ដោយសារ​បញ្ហា​របួស​ស​រ​សៃពួរ​។​

​កូវ៉ា​ហ្ស៊ិ​ក​បាន​ខកខាន​ការប្រកួត​ជើង​ទី ២ វគ្គ ១/៤ នៃ​ការប្រកួត Champions League ក្នុងពេល​តោ​ខៀវ​ចាញ់ Porto ១-០ ប៉ុន្តែ Chelsea នៅតែ​ឡើងទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ព្រោះ​សរុប​លទ្ធផល​​ទាំង​ពីរ​ជើង​គឺ​ឈ្នះ ២-១ ហើយ​នឹង​ត្រូវ​ប្រឈម​នឹង Real Madrid ឬ Liverpool ។​

​បន្ទាប់​ពី​ការប្រកួត​កាលពី​ថ្ងៃ​អង្គារ លោកធូ​ខល់​និយាយថា “​កាលពី​នៅ​ថ្ងៃ​ចន្ទ​ក្នុង​ការហ្វឹកហាត់ រូបគេ​បាន​រងរបួស​សាច់ដុំ​នៅ​ក្នុង​សរសៃ​ពួរ បន្ទាប់​ពី​ហាត់​បាន ២០ នាទី​។ រូបគេ​ប្រាកដ​ណាស់​នឹង​អវត្តមាន​សម្រាប់​ការប្រកួត​ជាមួយ Man City ដែល​នេះ​ជា​ការបាត់បង់​ដ៏​ធំ​មួយ​”​។​

​លោកធូ​ខ​ល់​បានដាក់​កីឡាក​រអិន​ហ្គា​ឡូ កាន់តេ ឱ្យ​លេង​ជំនួស​កន្លែង​របស់​កូវ៉ា​ហ្ស៊ិ​ក ដោយ​កីឡាករ​បារាំង​រូបនេះ​បាន​លេង​ពេញ ៩០ នាទី បន្ទាប់​ពី​ទើប​ត្រឡប់មក​ពី​បញ្ហា​របួស​សរសៃពួ​រដែ​រ​៕

​កូវ៉ា​ហ្ស៊ិ​ក​នឹង​អវត្តមាន​សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup ថ្ងៃ​សៅរ៍​ទល់នឹង​ក្រុម​មេឃ​ខៀវ Manchester City

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular