Home ព័ត៌មានអន្តរជាតិ ចិន​បង់លុយ​ប្...

ចិន​បង់លុយ​ប្រចាំឆ្នាំ​ដល់​អ​.​ស​.​ប​រួចហើយ និង​ប្រាប់​ឱ្យ​អាម៉េរិក​បង់លុយ​ជំពាក់​ផង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ចិន​កាលពី​ថ្ងៃ​អង្គារ ទី​១៣ មេសា បាន​និយាយថា ខ្លួន​បាន​បង់លុយ​ប្រចាំឆ្នាំ ២០២១ របស់ខ្លួន​ដល់​អង្គការ​សហប្រជាជាតិ​រួចហើយ និង បង្ហើប​ថា​សហរដ្ឋ​អាម៉េរិក ដែល​ជំពាក់​លុយ​មិន​ទាន់​សង គួរតែ​បង់លុយ​ដែរ​ហើយ ដើម្បី​គាំទ្រ “​ពហុភាគី​និយម​ជាមួយនឹង​សកម្មភាព​រឹងមាំ​”​។​

​សេចក្តីថ្លែងការណ៍​មួយ​ពី​បេសកកម្ម​របស់​ចិន​ប្រចាំ​នៅ​អ​.​ស​.​ប​បានសរសេរថា “​នៅ​ថ្ងៃទី ១៣​ខែ​មេសា​ប្រទេស​ចិន​បាន​បង់​វិភាគទាន​ពេញលេញ​ចំពោះ​ថវិកា​ទៀងទាត់​របស់​អង្គការសហប្រជាជាតិ​​សម្រាប់​ឆ្នាំ ២០២១”​។​

​ហើយ​កាលពី​ចុងខែ​កុម្ភៈ ចិន​បាន​បង់ប្រាក់​លើ​”​ការវាយតម្លៃ​ដែល​នៅសល់​សម្រាប់​ប្រតិបត្តិការ​រក្សា​សន្តិភាព​ចំនួន​ប្រាំពីរ​”​។​ចំនួន​ប្រាក់​ពិតប្រាកដ​នៃ​ការចូលរួម​វិភាគទាន​របស់​ទីក្រុង​ប៉េកាំង​​ដល់​អង្គការ​សហប្រជាជាតិ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​សេចក្តីថ្លែងការណ៍​បានឱ្យដឹង​ទៀត​ថា “​ក្នុងនាម​ជា​អ្នកចូលរួម​វិភាគទាន​ធំ​ទី​ពីរ​ដល់​ថវិកា​ទៀងទាត់​និង​ការវាយតម្លៃ​លើ​ការថែរក្សា​សន្តិភាព​របស់​អ​.​ស​.​ប​ប្រទេស​ចិន​តែងតែ​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការងារ​​របស់​អង្គការសហប្រជាជាតិ ការពារ​ប្រព័ន្ធ​អន្តរជាតិ​យ៉ាងរឹងមាំ និង គាំទ្រ​ពហុភាគី​និយម​ជាមួយនឹង​សកម្មភាព​រឹងមាំ​”​។​

​យោង​តាម​ក្រុម​មន្ត្រី​អ​.​ស​.​ប សហរដ្ឋ​អាម៉េរិក ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ប្រធានាធិបតីចូបៃ​ដិ​ន​បានស​ន្យាចូលរួម​ឡើងវិញ​ក្នុង​ការទូត​ពហុភាគី​និយម​នោះ​គឺជា​អ្នក​ចូល​រួមចំណែក​ផ្នែក​ហិរញ្ញវត្ថុ​​ធំ​បំផុត​របស់​អ​.​ស​.​ប ប៉ុន្តែ​បាន​ជំពាក់​បំណុល​ប្រហែល ១,៣ ពាន់​លាន​ដុល្លារ​អាម៉េរិក រួម​ទាំង​ប្រាក់ ៧០០ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​បច្ចុប្បន្ន​នេះ​។

​ថវិកា​ប្រតិបត្តិការ​ប្រចាំឆ្នាំ​របស់​អង្គការ​សកលលោក​មួយ​នេះ​គឺ​មាន​ប្រហែល ៣,២ ពាន់​លាន​ដុល្លារ ខណៈ​ថវិកា​ថែរក្សា​សន្តិភាព​ដាច់​ដោយឡែក​របស់​ខ្លួន​មាន​ប្រមាណ ៦,៥ ពាន់​លាន​ដុល្លារ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular