ប្រែសម្រួលៈវាសនា/ប៉េកាំង៖សេដ្ឋកិច្ចចិនកើនខ្ពស់បំផុតមិនដែលធ្លាប់មានក្នុងត្រីមាសទី១នៃឆ្នាំនេះ នៅពេលវាហក់ស្ទុះចេញពីការដើរថយក្រោយជាប្រវត្តិសាស្ត្រដែលបង្កឡើងដោយជំងឺកូវីដ១៩ ។ជួយជំរុញដោយការនាំចេញនិងតំរូវការក្នុងស្រុកខ្លាំង សេដ្ឋកិច្ចធំបំផុតទី២ក្នុងលោកនេះ បានឃើញកំណើន១៨,៧ភាគរយនៅត្រីមាសទី១ឆ្នាំ២០២១ នេះបើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
នៅពេលវីរុសកូរ៉ូណាបង្ហាញខ្លួនដំបូងនៅចិនភាគកណ្តាលនៅចុងឆ្នាំ២០១៩ សេដ្ឋកិច្ចប្រទេសនេះក៏ស្ទុះឡើងវិញលឿនបំផុតបន្ទាប់ពីអាជ្ញាធរបិទខ្ទប់ដ៏តឹងរឹងនិងដាក់ចេញវិធានការទប់ស្កាត់វីរុស។
ពួកអ្នកវិភាគព្យាករណ៍ថា កំណើនផលិតផលសរុបក្នុងស្រុករបស់ចិន នៅមួយឆ្នាំទាំងមូលអាចមានចំនួន៨,៥ភាគរយ ដែលជាអត្រាខ្ពស់ជាងគោលដៅលើ៦ភាគកំណត់ឡើងដោយក្រុមមេដឹកនាំចិន។
កំណើនគំហុកបែបនេះក៏ដោយសារតែកំណើនទាបកាលពីត្រីមាសដូចគ្នាកាលពីឆ្នាំមុន នៅពេលជំងឺកូវីដ១៩បានរុញសកម្មភាពជំនួញស្ទើរទាំងអស់អោយគាំងទ្រឹង នេះបើតាមអ្នកសេដ្ឋកិច្ច រ៉ាហ្វី ហាយ៉ាត៕