ភ្នំពែញ:ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យ បានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យខេត្តព្រៃវែង បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង០៦:២០ នាទីព្រឹក។

អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៥០ នាទី ជាមួយនឹងស្ថានភាពឈឺបំពង់ក ក្តៅខ្លួន ហត់ខ្លាំង ក្រុមគ្រូពេទ្យបានដាក់អ្នកជំងឺព្យាបាលនៅបន្ទប់ ដាច់ដោយឡែក និងត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលមាន វិជ្ជមានកូវីដ-១៩ ។ ដោយស្ថាន ភាពអ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបាន ខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅត មិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦:២០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕សរន