ដោយៈ ទេពមង្គល / ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទខ្ទប់ រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ រយៈពេល ១៤ ថ្ងៃ ចាប់ពីវេលាម៉ោង ០០:០០នាទី ឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
យោងតាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល វិធានការបិទ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត។
សូមអានសេចក្ដីសម្រេច ពិសេសបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមៈ