ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានសំរេចបិទខ្ទប់ រាជធានីភ្នំពេញទាំងស្រុង ដោយមិនអោយបងប្អូន ប្រជាពលរដ្ឋ ចេញចូល ពីផ្ទះមួយ ទៅផ្ទះមួយ និងពីភូមិមួយ ទៅភូមិមួយឡើយ។ បើមានបញ្ហាអ្វីមួយ ដូចជា បញ្ហាសុខភាព ត្រូវតែមានការអនុញ្ញាត ពីអាជ្ញាធរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទីផ្សារបន្លែ ត្រីសាច់ ហូប ចុក មិនត្រូវបានបិទនោះទេ។