ដោយៈ បាយ័ន / សៀមរាបៈ ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករនៅផ្សារក្រោម ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំក្រុងសៀមរាប ប្រមាណ ១៥៦ នាក់ ស្រី ១១៦ នាក់ បាននាំគ្នា មកយកសំណាក ដើម្បីធ្វើតេស្ត រកមេរោគកូវីដ១៩ តាមការអំពាវនាវរបស់ អាជ្ញាធររខេត្តសៀមរាប។ ការយកសំណាកនេះ ធ្វើឡើង បន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងក្រអូប ក្នុងផ្សារក្រោមនេះ មានវិជ្ជមានមេរោគកូវីដ១៩ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ នេះជាការបញ្ជាក់ឱ្យដឹង របស់សាលាខេត្តសៀមរាប កាលពី ពីរម៉ោងមុន នាយប់ថ្ងៃទី១៤ ខែមេសានេះ។