ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានឲ្យដឹងថាៈ កម្មករ-កម្មការិនី សរុបចំនួន ៦៧៩ នាក់ នៅក្នុងរោងចក្រ សរុបចំនួន ២៤ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០:០០ នាទី។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បាន មកផ្ដល់សំណាក សូមមេត្តារួសរាន់ មកជាបន្ទាន់។
សម្រាប់អ្នក ដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួន នៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ៕/V