ដោយៈ ជា សីហៈ /ភ្នំពេញៈ កាលពីឆ្នាំ​២០២០ កន្លងទៅនេះ គម្រោងសាងសង់ដែលត្រូវបានអនុម័តនៅកម្ពុជាមានតម្លៃ ៧.៧៥៣ លានដុល្លារអាមេរិក ថយចុះប្រមាណជា ៣២ ភាគរយធៀបនឹងឆ្នាំ​​២០១៩ កន្លងទៅ ។

យោងតាមទិន្នន័យដែលប្រកាសដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា គម្រោងសាងសង់កាលពីឆ្នាំមុនត្រូវបានអនុម័តលើផ្ទៃដីសរុបចំនួន ១៧ លានម៉ែត្រក្រឡាពោលគឺធ្លាក់ចុះ ចំនួន ២៧ ភាគរយ។

ទោះយ៉ាងណាក្រសួងដាក់ការព្យាករណ៍សម្រាប់កំណើនវិស័យសំណង់ ២,៩ ភាគរយ​ទៅ ៧,៨ ភាគរយនៅឆ្នាំ ២០២១ និង ២០២២ ខាងមុខ។

កំណើននេះនឹងត្រូវបានគាំទ្រដោយការហូរចូលនៃគម្រោងវិនិយោគបរទេសនិងការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានអះអាងថា សម្ភារៈសំណង់ដែលបាននាំចូលកម្ពុជាក្នុងឆ្នាំ ២០២០កន្លងទៅ មានតម្លៃ ១.០០៨ លានដុល្លារអាម៉េរិកថយចុះ ៧,៣ ខណៈការនាំចូលដែកមានតម្លៃ​៤០៣​លានដុល្លារ មានការធ្លាក់ចុះ ២៧ ភាគរយនិងនិងស៊ីម៉ងត៍ មាន តម្លៃ ៦៦ លានដុល្លារធ្លាក់ ៤៨ ភាគរយ៕/PC