Home ប្លែកៗ Man City ផ្តួ...

Man City ផ្តួល Dortmund ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក ប៉េប ហ្គាឌី​អូ​ឡា បាន​ចែករំលែក​អារម្មណ៍​រំភើប​ជាមួយ​អ្នក​រក​គ្រាប់​បាល់ ភី​ល ហ្វូ​ដិន ខណៈ​ក្រុម​មេឃ​ខៀវ Manchester City បានបញ្ចប់​បរាជ័យរ​បស់​ខ្លួន​ក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ពុធ​ទី​១៤​មេសា ដោយ​ផ្តួល​ក្រុម Borussia Dortmund ២-១ សម្រាប់​ជ័យជម្នះ​សរុប​ទាំង​ពីរ​ជើង ៤-២ ។​

​កីឡាករ ជូត បេលី​ង​ហាម បាន​ស៊ុត​បញ្ចូល​ទី​ជួយ​ឱ្យ​ក្រុម Dortmund នាំ​មុខមុន ប៉ុន្តែ​ក្រុម Man City វាយបក​វិញ​តាមរយៈ​បាល់​ប៉េ​ណាល់​ទីដោយ​កីឡាករ រី​យ៉ាដ ម៉ា​រ៉េ​ស និង គ្រាប់​បាល់​របស់​កីឡាករ ហ្វូ​ដិន ។​

​លោក​ហ្គាឌី​អូ​ឡា​បាន​ឡើង​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ City ក្នុង​ការប៉ុនប៉ង​លើក​ទី ៥ ដែល​ស្មើនឹង​លទ្ធផល​ល្អ​បំផុត​របស់​ក្លិប​ក្រោម​ការដឹកនាំ​របស់​លោក ម៉ា​នូ​អែល ផេ​ឡេ​គ្រី​នី កាលពី​ឆ្នាំ ២០១៦ ។ City នឹង​បន្តដំណើរ​ទៅ​ជួប Paris Saint-Germain ។​

​លោក​ហ្គាឌី​អូ​ឡា​និយាយថា “​សម្រាប់​ក្លិប វា​មាន​សារៈសំខាន់​ណាស់ យើង​មិន​អាច​បដិសេធ​បានទេ​។ ពិត​ណាស់​យើង​ចង់​បាន​ច្រើន​ជាង​នេះ​ទៀត​”​។​

​លោក​បាន​កោតសរសើរ​ដល់​ក្រុម PSG ដែល​បាន​ផ្តួល​ក្រុម​ខ្លាំងជាងគេ​នៅលើ​ពិភពលោក​គឺ Bayern Munich ក្នុង​វគ្គ ១/៤ “​ដូច្នេះ​យើង​ចាំ​មើល​ថា​នឹង​មាន​អ្វី​កើតឡើង​បន្តទៀត​”​។​

​លោក​ហ្គាឌី​អូ​ឡា​និយាយកាល​ពី​ថ្ងៃ​អង្គារ​ថា លោក​រំពឹង​ចាត់ទុកថា “​បរាជ័យ​” ប្រសិនបើ Dortmund ក្លាយ​ជា​ក្លិប​ទី​បួន​ជាប់ៗ​គ្នា​ដែល​ទម្លាក់ City នៅ​វគ្គ​១/៤​នៃ​ក្របខ័ណ្ឌ Champions League បន្ទាប់​ពី Lyon កាលពី​ឆ្នាំមុន និង​មុន​នោះ​គឺ​ចាញ់ Tottenham និង Liverpool ។ Monaco បាន​យក​ឈ្នះ​ក្រុម Man City នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៧ ក្នុង​រដូវ​កាល​ដំបូង​របស់​លោក​ហ្គា​ឌូ​អូ​ឡា​៕

​លោកប៉េ​បហ្គា​ឌូ​អូ​ឡា​អបអរ​ជាមួយ​ហ្វូ​ដិន​សម្រាប់ការ​ឡើងដល់វ​គ្គ​១/៤​នៃ​ក្របខ័ណ្ឌ Champions League

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular