Home ព័ត៌មានអន្តរជាតិ តំណាង​អាម៉េរិ...

តំណាង​អាម៉េរិក​ចាប់ផ្តើម​ពិភាក្សា​បញ្ហា​អាកាសធាតុ​នៅ​ចិន​

​ប្រែ​សម្រួលៈ​វាសនា​/​សៀង​ហៃ​៖​តំណាង​អាកាសធាតុ​អាម៉េរិក​លោក​ច​ន ឃឺ​រី បាន​ជួប​សម​ភាគី​ចិន​នៅ​ក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​មេសា នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​កាន់​ចិន​​ពី​សំណាក់​មន្ត្រី​ម្នាក់​មក​ពី​រដ្ឋាភិបាលរ​បស់​លោក ចូ បៃ​ដិន ដើម្បី​ស្វះស្វែង​ស្ថាបនា​ឡើង​វិញ​ភាពជា​អ្នក​ដឹកនាំ​របស់​អាម៉េរិក​លើ​បញ្ហា​បរិស្ថាន​។​

​ដំណើរ​នេះ​ត្រូវបាន​មើលឃើញថា​ជា​ឳ​កាស​ដាក់​ភាព​តានតឹង​នយោបាយ​ដ៏​ខ្ពស់​រវាង​មហាអំណាច​ទាំងពីរ​ទៅ​ម្ខាង បន្ទាប់​ពី​ជំនួប​ដ៏​តានតឹង​លើកដំបូង​រវាង​មន្ត្រី​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ។​កិច្ចពិភាក្សា​នេះ​​ផ្តោត​លើ​វិស័យ​សហកា​ត​គ្នា​អំពី​បរិស្ថាន​។​

​ក្នុងជំនួប​ការទូត​នៅ​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋ​អាម៉េរិក ភាគី​ទាំង​២​បាន​ប៉ះទង្គិច​គ្នា​ជុំវិញ​ការចោទប្រកាន់​អំពី​គោល​នយោបាយ​ចិន​នៅ​ហុងកុង និង​ការប្រព្រឹត្ត​របស់​ចិន​លើ​ជនជាតិ​អ៊ីស្លាម​អ៊ុយ​ហ្គួ​រ​នៅ​តំបន់​​ស៊ីន​ជាំ​ង ជា​ការរិះគន់​ដែល​ចិន​បាន​ច្រានចោល​និង​ចាត់ទុកថា​ជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​

​នៅ​សៀង​ហៃ គេ​រំពឹងថា​ពួក​មន្ត្រី​នឹង​ពិភាក្សា​អំពី​ការ​ប្រឈម​បរិស្ថាន ជា​បញ្ហា​ដែល​ទាំង​ចិន​និង​អាម៉េរិក​និយាយថា​ជា​បញ្ហា​អាទិភាព និង​កិច្ច​ពិភាក្សា​អំពី​អាកាសធាតុ​ដឹកនាំ​ដោយ​អង្គការ​សហ​ប្រជា​​ជាតិ​នៅ​ក្រុង​ក្លាស​ហ្គោ នៅ​ចុងឆ្នាំ​៕

​ស្ថាន​កុងស៊ុល​អាម៉េរិក​បាន​និយាយ​ដា លោក​ឃឺ​រី​(​កណ្តាល​)​បាន​ទៅ​ដល់​ចិន​ហើយនឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ចិន​នៅ​សណ្ឋាគារ​មួយ​នៅ​សៀង​ហៃ ក្នុង​កិច្ចពិភាក្សា​បិទទ្វារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular