នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការ តាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យ សមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរ ទំនិញទាំង ឡាយណា ដែលឡើងថ្លៃ ហួសហេតុ នៅពេលដែលកម្ពុជា កំពុងផ្ទុះការរីករាលដាល ជំងឺកូវីដ១៩។