ដោយ:វិវឌ្ឍន៍/ភ្នំពេញ: តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ មេសា ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានឲ្យដឹងថា មានករណីវិជ្ជមានថ្មីចំនួន៣៤៤នាក់ ដែល៣៣៩នាក់ ជាករណីឆ្លងសហគមន៍ និង ជាសះស្បើយ២៩នាក់។
ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះមាន ភ្នំពេញ ២៤៣នាក់, កណ្តាល៨នាក់, ព្រះសីហនុ៦នាក់, កោះកុង៥នាក់, ស្វាយរៀង៧១នាក់, សៀមរាប១នាក់ និងតាកែវ៣នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបជំងឺកូវីដសរុប ៥.២១៨នាក់, អ្នកជាសះស្បើយ ២.៣១៩នាក់, អ្នកកំពុងព្យាបាល ២.៨៥៨នាក់ និងស្លាប់៣៦នាក់។
សុំមើលសេចក្តីលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោម: