Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមហ៊ុនហ្គ្...

ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសទីតាំងលក់អង្ករអំឡុងពេលរាំងខ្ទប់រាជធានី

ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃនេះ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម សហការជាមួយនឹងសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសទីតាំងលក់អង្ករអំឡុងពេលរាំងខ្ទប់រាជធានី ជាច្រើនកន្លែង ។

ប្រភពដដែលបានបន្តថា  ក្នុងឆន្ទៈនិងគោលបំណងនៃការកាត់ផ្តាច់នូវភាពសកម្មក្នុងដំណើរការនៃការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ (COVID-I9) នៅកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាហេតុឱ្យរាជរដ្ឋាភិបាលម្រេចកំណត់ចេញនូវវិធានការបិទរាំងខ្ទប់តំបន់មួយចំនួនក្នុងរយៈពេលកំណត់មួយ ហើយ បងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភលើសុវត្ថិភាព និងសន្តិសុខស្បៀងអាហារជាពិសេស “អង្ករ”នោះ ក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងឱ្យបានជ្រាបថា បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជាមានបរិមាណសន្និធិគ្រប់គ្រាន់ ទាំងស្រូវវស្សា ជាង២.៥លានហិកតា ដែលទើបបញ្ចប់ការប្រមូលផលក្នុងខែមករា និងស្រូវប្រាំង ជិត១លានហិកតា បាននឹងកំពុងប្រមូលផលបានជាង៩០% ហើយដែលមានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀងអាហារគោល ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅក្រៅប្រទេស រហូតដល់ការប្រមូលផលរដូវកាលបន្ទាប់ខាងមុខ។

ស្ថាប័នទាំងពីរនេះក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្គរ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយ ចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបានសូមកុំភ័យ ។

ប្រភពដដែលបានបន្តថា ដើម្បីជួយសម្រួលបន្ទុក និងការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋដែលរស់ នៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងបន្តដំណើរការ បញ្ចេញលក់អង្ករជាធម្មតា បន្ថែមពីលើទីតាំងកន្លែងលក់អង្កររបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានស្រាប់ ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ តាមទីតាំងកំណត់មួយចំនួនដូច ខាងក្រោម សម្រាប់រាជធានីភ្នំពេញ និងទីតាំងចល័ត។ 

ទីតាំងទាំងនោះរួមមាន ៖

Hi

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular