អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ម្នាក់ ជា​អ្នកលក់​នំ​នៅ​ផ្សារ​ក្រោម​

​ដោយៈ​គូលែន​/​សៀមរាបៈខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​១​នាក់ នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ឈ្មោះ ចឿ​ម ផល្លា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មុខរបរ អ្នកលក់​នំកូរ នៅ​ផ្សារ​ក្រោម ដែល​ករណីនេះ ជា​ករណី​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ ក្នុង​ខេត្តសៀមរាប​។ នេះ​បើតាម​ការប្រកាស​ព័​ត៌​របស់​រដ្ឋបាល​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទ​១៥ ខែមេសា ឆ្នាំ​២០២១​នេះ​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ពិសេស​អាជីវករ​ផ្សារ​ក្រោម និង​អ្នក​ធ្លាប់​ចេញចូល​ផ្សារ​ក្រោម សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular